ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគួរអនុញ្ញាតឲ្យពលរដ្ឋប្រជ្រៀតគ្នាធ្វើបុណ្យភ្លេចកូវីដ១៩ បែបនេះទៀតឬយ៉ាងណា?

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ តាមរយៈរូបថតពីបីសន្លឹកនេះ បានបង្ហាញថាប្រជាពលរដ្ឋបានប្រជ្រៀតគ្នាធ្វើបុណ្យ ដោយភ្លេចគិតពីការឆ្លងជំងឺកូវីដ១៩។ នេះជាទិដ្ឋភាពប្រជាពលរដ្ឋនាំយកបង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ក្នុងថ្ងៃបិណ្ឌទី១១ នៅវត្តមួយក្នុងតំបន់ភ្នំប្រសិទ្ធ ខេត្តកណ្តាល។ ពលរដ្ឋប្រជ្រៀតគ្នាដើម្បីបានចូលជិតព្រះសង្ឃ…

រាជធានីភ្នំពេញ៖ តាមរយៈរូបថតពីបីសន្លឹកនេះ បានបង្ហាញថាប្រជាពលរដ្ឋបានប្រជ្រៀតគ្នាធ្វើបុណ្យ ដោយភ្លេចគិតពីការឆ្លងជំងឺកូវីដ១៩។ នេះជាទិដ្ឋភាពប្រជាពលរដ្ឋនាំយកបង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ក្នុងថ្ងៃបិណ្ឌទី១១ នៅវត្តមួយក្នុងតំបន់ភ្នំប្រសិទ្ធ ខេត្តកណ្តាល។

ពលរដ្ឋប្រជ្រៀតគ្នាដើម្បីបានចូលជិតព្រះសង្ឃ ក្នុងចំណោមមនុស្សច្រើននាក់នោះ ភាគច្រើនមិនបានពាក់ម៉ាស់ទៅទៀត។ នៅក្នុងនោះមានមនុស្សចាស់ និងកូនក្មេង កូនង៉ែតទៀតផង។

អ្នកស្រី សុធីតា បុគ្គលិកធនាគារមួយរូបនៅរាជធានីភ្នំពេញ បានលើកឡើងថា អ្នកនាងបានពិនិត្យឃើញថា ពលរដ្ឋមួយចំនួនធំដែលបានអញ្ជើញទៅវត្ត ហាក់មានការធ្វេសប្រហែសមិនបានពាក់ម៉ាស់ទេ ខណៈនៅតាមទីអារាម្យហាក់មានការប្រុងប្រយ័ត្នមានអាល់កុលនិងជែលលាងដៃ មុនអនុញ្ញាតិឲ្យចូលទៅវិហារ ។

ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅតែសំណូមពរ ទទួចឲ្យពលរដ្ឋបន្តការពារខ្លួនកុំឲ្យឆ្លង ជំងឺកូវីដ១៩ ទៅវត្តពាក់មាស រក្សាគម្លាតគ្នា កុំប្រជ្រៀត កុំប្រមូលផ្តុំមនុស្សច្រើន ជាដើម។

នៅពេលឃើញទិដ្ឋភាពបែបនេះ អាជ្ញាធរ សមត្ថកិច្ចមិនគួរឲ្យមានកើតឡើងទៀតទេ។នេះជាសកម្មភាពមួយគួរឲ្យប្រឈមខ្លំាងណាស់ បើយើងប្រៀបធៀបទៅនឹងការលើកឡើងរបស់ន្រ្តីសុខាភិបាល។ ពិភពលោកនៅតែប្រឈមនឹងជំងឺកូវីដ១៩នេះ អ្នកស្លាប់និងឆ្លងជំងឺនេះ បានកើនឡើងជារៀងរាល់ថ្ងៃ។

កូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយពិភពលោកនិងកម្ពុជា នៅតែមានការព្រួយបារម្ភពីរលកទី២ ឬការឆ្លងទៅសហគមន៍។ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល តែងបង្ហាញការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ទៅដល់សហគមន៍ ប្រសិនបើពលរដ្ឋធ្វេសប្រហែសនោះ។

 នាយកដ្ឋានប្រយទ្ធជំងឺឆ្លង ក្រសួងសុខាភិបាល បានលើកឡើងថា «ជំងឺកូវីដ-១៩​ នៅតែបន្ត  គម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ» ។ ទោះពេលនេះកម្ពុជាមានតែអ្នកជំងឺម្នាក់ កំពុងសម្រាកព្យាបាលខណៈអ្នកជំងឺ ២៧៤នាក់ បានព្យបាលឲ្យជាសះស្បើយអស់កាល សប្តាហ៍មុនក្តី។

យ៉ាងណាក្តី ក្រោយព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយ​១០០ភាគរយបានចំនួន ២ ដង កម្ពុជាក៏បានរកឃើញករណីវិជ្ជាមានកូវីដ ១៩ មួយករណីថ្មី លើជនជាតិអង់គ្លេសកាលពីថ្ងៃទី ១៣​ខែកញ្ញា ឆ្នាំ​២០២០ ។

ទន្ទឹមមន្រ្តីសុខាភិបាលទទួចសុំឲ្យបន្តអនុវត្តវិធានការពារ របស់ក្រសួងសុខាភិបាលនោះ មានសេចក្តីរាយការណ៍មកថា ការប្រជ្រៀតគ្នាធ្វើបុណ្យ ភ្លេចជំងឺកូវីដ១៩នេះ មិនមានតែមួយវត្តនោះទេ មាននៅវត្តអារាមជាច្រើនទៀត ដែលពលរដ្ឋបានភ្លេចជំងឺកូវីដ១៩នេះ។

ពលរដ្ឋខ្លះដែលបានឃើញផ្ទាល់ ពីទិដ្ឋភាពធ្វើបុណ្យ ដូចរូបបង្ហាញនេះ ពួកគាត់និយាយថា “បុណ្យមិនអាចជួយទប់ស្កាត់កូវីដ១៩បានទេ។ បើមានអ្នកណាម្នាក់ក្នុងចំណោម មនុស្សទំាងអស់នោះ មានផ្ទុកវីរុសកូវីដ១៩នោះ ការឆ្លងទៅសហគមន៍ប្រាកជាកើតមាន”។

ពលរដ្ឋបញ្ជាក់ថា” បុណ្យមិនអាចជួយបានទេ បើមានកូវីដនោះ ដូច្នេះពលរដ្ឋគួរនាំគ្នាធ្វើបុណ្យដោយការគិតពិចារណា។ ធ្វើយ៉ាងណាកុំឆ្លងកូវីដ១៩នេះ”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ