ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាន់​ឃើញ​ស្ដែង​នឹង​ភ្នែក​ក្នុង​រថយន្ត នរណា​ទ្រាំ​បាន​!

6 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា នារី​ជា​សង្សារ​ត្រូវ​បាន​រង​គ្រោះ​​ដោយ​ទឹក​អាស៊ីត ក្រោយ​ពេល​មិត្ត​ប្រុស​តាម​ទាន់​ពេល​កំពុង​ធ្វើ​នេះ​ធ្វើ​នោះ​ជាមួយ​តា​ចិញ្ចឹម ក្នុង​រថយន្ត​។ Citra និង​មិត្ត​ប្រុស​របស់​នាង…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា នារី​ជា​សង្សារ​ត្រូវ​បាន​រង​គ្រោះ​​ដោយ​ទឹក​អាស៊ីត ក្រោយ​ពេល​មិត្ត​ប្រុស​តាម​ទាន់​ពេល​កំពុង​ធ្វើ​នេះ​ធ្វើ​នោះ​ជាមួយ​តា​ចិញ្ចឹម ក្នុង​រថយន្ត​។

Citra និង​មិត្ត​ប្រុស​របស់​នាង Lamaji បាន​ស្រឡាញ់​គ្នា​ជា​សង្សារ​អស់​ពេល​លើស​៦​ឆ្នាំ​ហើយ​។ អ្វី​ៗ​ដូច​ធម្មតា តែ​នៅ​ពេល​មួយ​នោះ Lamaji បាន​សង្កេត​ឃើញ​ថា មិត្ត​ស្រី​របស់​ខ្លួន​មាន​សភាព​ប្លែក​ៗ​។ នាង​ចំណាយពេល​ច្រើន​លើ​ការ​និយាយ​ទូរស័ព្ទ ការ​ផ្ញើ​សារ ទៅ​មនុស្ស​ផ្សេង​ទៀត សូ​ម្បី​តែ​ពេល​នៅ​ជាមួយនឹង Lamaji​។

រហូត​ដល់​ពេល Lamaji ឃើញ​ផ្ទាល់​ភ្នែក ពេល​មិត្ត​ស្រី​កំពុង​ធ្វើ​នេះ​ធ្វើ​នោះ​ជាមួយនឹង​តា​ចិញ្ចឹម​អាយុ​៤៤​ឆ្នាំ ក្នុង​រថយន្ត ទើប​គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា នាង​ពិតជា​ក្បត់ចិត្ត​មែន​។

គ្រាន់​តែ​ពេល​នាង​ចេញ​រថយន្ត​ភ្លាម Lamaji ក៏​ជះ​ទឹក​អាស៊ី​តទៅ​លើ​មុខ​របស់​នាង ហើយ​​រត់​ចេញ​បាត់​។ Citra មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​ឈឺចាប់ និង​ស្រែកយំ​។

Lamaji ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ ខណៈ​ពេល​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​ប្អូនជីដូនមួយ​។ ចំពោះ​ដំណឹង​របស់ Citra ដែល​ជា​មិត្ត​ស្រី ក្រោយ​ពេល​ព្យាបាល មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ