ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ​ប្រជែងលោក​ត្រាំថា ​មិន​គួរ​ធ្វើការ​តស៊ូ​មតិ ពេលដែល​លោក​ត្រាំ នៅ​ផ្ទុក​កូ​វី​ដ​​ទេ

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​​នេះ​ថា ការ​តស៊ូ​មតិ​ដែល​បាន​គ្រោងទុក​នៅ​ស​ប្តា​ហ៍​ក្រោយ​ជាមួយ​ប្រធានាធិបតី​សាធារណរដ្ឋ…

អា​មេ​រិ​ក​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​​នេះ​ថា ការ​តស៊ូ​មតិ​ដែល​បាន​គ្រោងទុក​នៅ​ស​ប្តា​ហ៍​ក្រោយ​ជាមួយ​ប្រធានាធិបតី​សាធារណរដ្ឋ Donald Trump មិន​គួរ​ធ្វើ​ឡើង​នោះ​ទេ ប្រសិនបើ​លោក Trump មិន​ទាន់​ជា​ពី​ជំងឺ​​កូ​វី​ដ១៩​។

លោក Biden បាន​និយាយ​ថា ការ​តស៊ូ​មតិ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា​នៅ​ទីក្រុង​ម៉ៃ​អា​មី គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ក្រោម​គោលការណ៍​ណែនាំ​សុខភាព​យ៉ាង​តឹង​រឹង ហើយ​បាន​ហៅ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដដែល​បាន​វាយប្រហារ​លោក Trump និង មន្ត្រី​សេត​វិមាន​ផ្សេង​ទៀត គឺជា​បញ្ហា​ធ្ងន់ធ្ងរ​។

Fact-check: The first 2020 presidential debate between Joe Biden vs. Donald  Trump - Poynter

បន្ទាប់​ពី​ការ​បញ្ចប់​យុទ្ធនាការ​នៅ​រដ្ឋ Pennsylvania លោក Biden បាន​និយាយ​ថា​៖ «​ប្រសិន​បើ​លោក Trump នៅ​មាន​ជំងឺ​នេះ​នៅឡើយ យើង​មិន​គួរ​ធ្វើ​កម្មវិធី​តស៊ូ​មតិ​ទេ​។ ខ្ញុំ​មិន​ច្បាស់​ថា​ប្រធានាធិបតី Trump កំពុងនិយាយ​អ្វី​ទេ​ឥឡូវនេះ​។ ខ្ញុំ​មិនដឹង​ថា ​គាត់​មាន​ស្ថានភាព​បែប​ណា​ទេ​។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ជជែក​វែកញែក​ជាមួយ​គាត់ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ពិធីសារ​ទាំងអស់​នឹង​ត្រូវ​អនុវត្ត​តាម​»។​

He's at a crossroads': Medical expert discusses Trump's health as he  continues treatment for COVID-19 | KSTP.com

អ្នកនាំពាក្យ​របស់​លោក Trump លោក Tim Murtaugh មាន​ប្រសាសន៍​ទៅ​លើ​ការ​អត្ថាធិ​ប្បាយ​​របស់​លោក Biden​ថា​៖ «​ប្រធានាធិបតី Trump នឹង​មាន​សុខភាព​ល្អ​ហើយនឹង​នៅ​កម្មវិធី​តស៊ូ​មតិ​»។​

Trump Covid: Biden warns there is 'a lot to be concerned about' - BBC News

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ប្រធានាធិបតី Trump ដែល​អាយុ ៧៤​ឆ្នាំ បាន​វិល​ត្រឡប់​ទៅ​កាន់​សេត​​វិមាន​វិញ នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​សម្រាក​ព្យាបាល​បី​យប់​នៅ​មន្ទីរពេទ្យ​។ វេជ្ជបណ្ឌិត​របស់​លោក បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក Trump មិន​បាន​រាយការណ៍​ពី​រោគ​សញ្ញា​នៃ​ជំងឺ​កូ​វី​ដ​ទេ ហើយ​មាន​សុខភាព​ល្អជា​ធម្មតា បើ​ទោះជា​មាន​ផ្ទុក​កូ​វី​ដ​ក៏​ដោយ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ