ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូណាល់ ត្រាំ៖ វ៉ាក់សាំងកូវីដនឹងមានគ្រប់គ្រាន់សម្រាប់ប្រជាជននៅខែមេសា

3 ឆ្នាំ មុន

អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានអះអាងថា នឹងមានវ៉ាក់សាំងកូវីដគ្រប់គ្រាន់សម្រាប់ជនជាតិអាមេរិកទាំងអស់ នៅត្រឹមខែមេសាឆ្នាំក្រោយ…

អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានអះអាងថា នឹងមានវ៉ាក់សាំងកូវីដគ្រប់គ្រាន់សម្រាប់ជនជាតិអាមេរិកទាំងអស់ នៅត្រឹមខែមេសាឆ្នាំក្រោយ ដែលនេះគឺខុសពីអ្វីដែលជាការប៉ាន់ស្មានពីអ្នកជំនាញវេជ្ជសាស្ត្រនៅក្នុងរដ្ឋបាលរបស់លោក។

លោក Trump បានបន្ថែមថា «យើងនឹងផលិតបាននូវវ៉ាក់សាំងយ៉ាងហោចណាស់ ១០០លានដូស មុនដំណាច់ឆ្នាំនេះ ហើយវាអាចច្រើនជាងនេះទៅទៀត។ ដូសរាប់លានដូសនឹងអាចរកបានជារៀងរាល់ខែ ហើយយើងរំពឹងថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់សំរាប់ជនជាតិអាមេរិកទាំងអស់នៅត្រឹមខែមេសា» ។

លោក Trump បាននិយាយថា ការប៉ាន់ស្មានទាំងនោះគឺផ្អែកលើការផលិតដែលកំពុងដំណើរការ។

Trump Says US Will Have COVID Vaccine Before End of 2020 | Voice of America  - English

លោក Scott Atlas ទីប្រឹក្សាជម្ងឺកូវីដនៅសេតវិមាន បាននិយាយថា បុគ្គលដែលបានផ្តល់អាទិភាពនៅក្នុងបញ្ជីរួមមាន បុគ្គលដែលមានហានិភ័យខ្ពស់ និងអ្នកនៅជួរមុខ។ លោកបាននិយាយថា «នៅខែមេសាប្រជាជនអាមេរិកគ្រប់រូបដែលចង់ចាក់វ៉ាក់សាំងនឹងមានសមត្ថភាពទទួលថ្នាំបង្ការ។ វាមិនមែនជាការចាក់វ៉ាក់សាំងបង្ខំទេ»។

I got an experimental COVID-19 vaccine. I'm willing to put it to the  ultimate test. - The Boston Globe

កាលពីដើមសប្តាហ៍នេះ លោកវេជ្ជបណ្ឌិតរ៉ូប៊ឺត Redfield នាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជម្ងឺរបស់សហរដ្ឋអាមេរិក បានប្រាប់ព្រឹទ្ធសភាថា ការចាក់វ៉ាក់សាំងកូវីដអាចនឹងធ្វើទៅបាននៅអាមេរិកនៅត្រីមាសទី២ ឬ ត្រីមាសទី៣ នៃឆ្នាំក្រោយ។ នៅពេលត្រូវបានសួរអំពីបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មាននៅពេលក្រោយ លោក Trump បាននិយាយថា លោក Redfield បាននិយាយខុសហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ