ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ឡើង​ភ្នំ​អេ​វឺ​រេស​មិនបាច់​ប្រើ​ធុង​អុក​ស៊ី​សែន ទទួល​មរណ​ភាព​ហើយ​​(វីដេអូ)

3 ឆ្នាំ មុន

នេ​ប៉ា​ល់​ ៖ ​តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា អ្នក​ឡើង​ភ្នំ​នេ​ប៉ា​ល់​លេចធ្លោ​ម្នាក់ ដែល​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ដែល​ឡើង​ភ្នំ​អេ​វឺ​រេស​ចំនួន​១០​ដង ដោយ​មិន​ចាំបាច់​ប្រើ​ធុង​អុក​ស៊ី​សែន បាន​​ទទួល​មរណភាព​ហើយ​​​ក្នុង​អាយុ​៧២​ឆ្នាំ​។ លោក…

នេ​ប៉ា​ល់​ ៖ ​តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា អ្នក​ឡើង​ភ្នំ​នេ​ប៉ា​ល់​លេចធ្លោ​ម្នាក់ ដែល​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ដែល​ឡើង​ភ្នំ​អេ​វឺ​រេស​ចំនួន​១០​ដង ដោយ​មិន​ចាំបាច់​ប្រើ​ធុង​អុក​ស៊ី​សែន បាន​​ទទួល​មរណភាព​ហើយ​​​ក្នុង​អាយុ​៧២​ឆ្នាំ​។

លោក Ang Rita Sherpa ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខ្លារខិន​ព្រិល បាន​ឈាន​ដល់​កំពូលភ្នំ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៨៣​។ ក្រុម​គ្រួសារ​របស់​គាត់​បាន​និយាយ​ថា​ គាត់​បាន​​បាត់​បង់​ជីវិត​នៅ​ក្នុង​រដ្ឋធានី Kathmandu កាលពី​ថ្ងៃ​ច័ន្ទ​ ។ ​គាត់​មាន​ជំងឺ​​ខួរក្បាល ​និង​ថ្លើម​។ មរណភាព​របស់​គាត់​ត្រូវ​បាន​ពិពណ៌នា​ថា ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​នេ​ប៉ា​ល់ ​និង​សហគមន៍​ដែល​កំពុង​ឡើង​ភ្នំ​។

ក្នុង​ឆ្នាំ​២០១៧ កំណត់​ត្រា​ពិភពលោក Guinness បាន​ទទួលស្គាល់​លោក​ថា ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​លើ​ពិភពលោក​ដែល​បាន​ឡើង​ភ្នំ​អេ​វឺ​រេស​ចំនួន ១០​ដង ដោយ​មិន​ប្រើប្រាស់​ធុង​អុក​ស៊ី​សែន ក្នុង​ចន្លោះ​ឆ្នាំ ១៩៨៣ និង ១៩៩៦​។ កំណត់​ត្រា​នៅ​តែ​គ្មាន​នរណា​អាច​បំបែក​បាន​។ ក្រៅពី​ការ​ឡើង​ភ្នំ លោក Ang Rita ក៏​បាន​ធ្វើការ​លើ​គម្រោង​អភិរក្ស ដើម្បី​ការពារ​បរិស្ថាន ​និង​ជីវចម្រុះ​នៅ​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ​ដែរ​។

អ្នក​ឡើង​ភ្នំ​បាន​សម្តែង​ការ​គោរព​ចំពោះ​គាត់ បន្ទាប់​ពី​មាន​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​គាត់​កាលពី​ថ្ងៃ​ច័ន្ទ​។ នាយកដ្ឋាន​ទេសចរណ៍​នេ​ប៉ា​ល់​បាន​និយាយ​ថា ការ​ចូលរួម​ចំណែក​របស់​គាត់​ចំពោះ​ការ​ឡើង​ភ្នំ​នឹង​ត្រូវ​ចង​ចាំ​ជា​និច្ច​។

របាយការណ៍​បាន​និយាយ​ថា ​សាកសព​របស់​គាត់​ត្រូវ​បាន​រំកិល​ទៅ​វត្ត​មួយ​នៅ Kathmandu ហើយ​គាត់​នឹង​ត្រូវ​បូជា​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ឡើង​ដល់​កំពូលភ្នំ​អេ​វឺ​រេស ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ដោយ​គ្មាន​ប្រើ​ធុង​អុក​ស៊ី​សែន​នៅ​តែ​កម្រ​មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង