ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងហោះហើរកម្ពុជា ជប៉ុន​ សឹង្ហបុរី មាន​ឡើង​វិញ​ក្រោយផ្អាកដោយ​សារកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ ជើងហោះហើរកម្ពុជាសឹង្ហបុរីនឹងមាន​ឡើង​វិញជារៀងរាល់ថ្ងៃ ។ ដោយសម្រាប់កម្ពុជាជប៉ុននឹងមានជើងហោះ​ហើរ ចាប់ពីថ្ងៃដើមខែធ្នូទៅ ។ ការបើកជើងហោះហើរឡើងវិញនេះ…

រាជធានីភ្នំពេញ ​៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ ជើងហោះហើរកម្ពុជាសឹង្ហបុរីនឹងមាន​ឡើង​វិញជារៀងរាល់ថ្ងៃ ។ ដោយសម្រាប់កម្ពុជាជប៉ុននឹងមានជើងហោះ​ហើរ ចាប់ពីថ្ងៃដើមខែធ្នូទៅ ។ ការបើកជើងហោះហើរឡើងវិញនេះ បន្ទាប់ពីបានផ្អាកច្រើនខែ ដោយសារជំងឺកូវីដ១៩ ។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) នឹងបើកការហោះហើរពី ទីក្រុងតូក្យូមកទីក្រុងភ្នំពេញ ។ ចំណែកពីកម្ពុជាទៅសឹង្ហបុរី គឺប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ Silk Air / Singapore Airlines ។

ការបើកជើងហោះហើរពីប្រទេសជប៉ុនមកកម្ពុជាពីកម្ពុជាទៅសឹង្ហបុរីឡើងវិញនេះ នឹងនាំមកនូវអ្នកទេសចរនិងអ្នកវិនិយោគទុនបរទេសចូលកម្ពុជាជាថ្មី ក្រោយ​ពីសកលលោកជួបវិបត្តិកូវីដ១៩ច្រើនខែមកហើយនោះ។ ជើងហោះហើរទៅប្រទេសទំាងពីរនេះ មិនមែនភ្ជាប់ទំនាក់ទំនងផ្លូវ​អាកាសរវាងកម្ពុជានិងសឹង្ហបុរី ឬកម្ពុជានិងជប៉ុននោះទេ។ ជើងហោះនេះនឹងភ្ជាប់ការហើរពីកម្ពុជាទៅប្រទេសជាតិទៀត ។

ស្ថានទូតអូស្រ្តាលីប្រចំានៅភ្នំពេញបានអបអរសារទរដែលមានការជើងហោះហើរកម្ពុជា សឹង្ហបុរីឡើងវិញនេះ។ «ទោះបីជាលទ្ធភាពហោះហើរទៅកាន់អូស្ត្រាលីនៅមានកម្រិតក៏ដោយ ការមានជើងហោះហើររាល់ថ្ងៃនេះ នឹងកាត់បន្ថយពេលរង់ចាំនៅសិង្ហបុរី ព្រមទាំងផ្តល់ការតភ្ជាប់ជើងហោះហើរបន្ត ទៅជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបូរីទាំងអស់ ទៅកាន់អូស្ត្រាលី។ សម្រាប់ការកក់សំបុត្រយន្តហោះ អ្នកគួរទាក់ទងភ្នាក់ងារទេសចរណ៍ របស់អ្នកឬក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី» នេះជាការបញ្ជាក់របស់ស្ថានទូតអូស្រ្តាលីនៅភ្នំពេញ ។

ក្រសួងទេសចរណ៍ កម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ ក្រុមហ៊ុន ANA ជប៉ុននេះ។ តាមគម្រោង (ណារីតា-ភ្នំពេញ-ណារីតា) នឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះ ។

ក្រសួងទេសចរណ៍បានឲ្យដឹងថាកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយ «កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អបំផុត»។

តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការបើកហោះហើរឡើងវិញនេះ គឺកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញឲ្យឃើញពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។

បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” “Travel Bubble” ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពខ្ពស់។

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរជប៉ុននៅកម្ពុជាឈរនៅលំដាប់លេខ៧ ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០របស់កម្ពុជា។ ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរជប៉ុន ជាង២១ម៉ឺននាក់ កើនឡើង ៣.៥% ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង ៦លាននាក់។ នៅរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាជាង ៤.៨លាននាក់ កើនឡើង ១០% ក្នុងនោះទេសចរជប៉ុនមានជិត ១៥ម៉ឺននាក់ ជាមួយនឹងកំណើន ២.៨% ធៀបនឹងឆ្នាំ២០១៨។ ដោយឡែក នៅឆ្នាំ២០១៨ មានទេសចរកម្ពុជាប្រមាណ ២ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។ គិតមក​ដល់ឆ្នាំ២០១៩នេះ ជប៉ុនបានវិនិយោ​គនៅក្នុងប្រ​ទេសកម្ពុជាក្នុងទំ​ហំទឹកប្រាក់​ប្រមា​ណជាជាង២.៥ពាន់លា​នដុល្លាអាមេ​រិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ