ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះ​​ដោយសារ​​កូ​វី​ដ​ច្រើន​​ពេក ម៉ិ​ក​ស៊ិ​កដល់​ថ្នាក់​អស់​សំបុត្រ​បញ្ជាក់​មរណ​ភា​ព

3 ឆ្នាំ មុន

ម៉ិ​ក​ស៊ិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ថា រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​សំបុត្រ​មរណ​ភាព​បន្ថែមចំនួន…

ម៉ិ​ក​ស៊ិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ថា រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​សំបុត្រ​មរណ​ភាព​បន្ថែមចំនួន ១.១​លាន​សន្លឹក​ទៀត ដែល​ត្រូវ​បាន​បោះពុម្ព ខណៈ​ដែល​ជីវិត​ប្រជាជន​បាត់​បង់​ជីវិត​​យ៉ាងច្រើន​ដោយសារ​ជំងឺ​កូ​វី​ដ១៩​។

Pandemic hits Mexico so hard that states run out of death certificates |  The Times of Israel

ម៉ិ​ក​ស៊ិ​កបាន​ចុះបញ្ជី​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​ជំងឺ​​កូ​វី​ដ​ជាង ៦៧,០០០​នាក់ ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៤ ទាក់ទង​នឹង​ការ​បាត់​បង់​ជីវិត​​ដោយសារ​កូ​វី​ដ នៅ​ពីក្រោយ​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា​។

យោង​តាម​ការ​បូក​សរុប​របស់​សាកលវិទ្យាល័យ Johns Hopkins ប្រទេស​នេះ​បាន​រាយការណ៍​ថា មាន​ករណី​បាត់​បង់​ជីវិត​​ចំនួន ៦៣០,០០០​ករណី នៅ​ថ្ងៃអាទិត្យ​។ អត្រា​មរណភាព​ហួស​ប្រមាណ គឺ​កើត​មាន​ភាគច្រើន​ទៅ​លើ​ក្រុម​មនុស្ស​អាយុ​ពី ៤៥​ឆ្នាំ ទៅ ៦៥​ឆ្នាំ​។

Parts of Mexico run out of death certificates as COVID-19 deaths surge -  CGTN

ទោះបីជា​មាន​សេណា​រី​យ៉ូ​បែប​នេះ​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador បាន​និយាយ​ថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយជំងឺ​នេះ​គឺ​ល្អ​ណាស់។

The Latest: Mexico states run out of death certificates | State & National  | tribuneledgernews.com

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃ​សុក្រ លោក Hugo Lopez Gatell មន្ត្រី​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា រដ្ឋ​មួយ​ចំនួន​រួម​ទាំង​រដ្ឋ​ម៉ិច​ស៊ិ​កូ​ គឺ​អស់​សំបុត្រ​បញ្ជាក់​មរណភាព​ពី​ស្តុក​។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​បាន​ធ្វើការ​អស់​រយៈពេល ២ ទៅ ៣​ស​ប្តា​ហ៍​កន្លង​មក ដើម្បី​ចែក​ចាយ​សំបុត្រ​បញ្ជាក់​មរណភាព​ពី​តំបន់​ដែល​មាន​សំបុត្រ​នេះ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង