ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បរទេស​ម្នាក់​ដើរ​ដួល​តាម​ផ្លូវ សមត្ថកិច្ច​បង្ខំចិត្ត​ជួយ​សង្គ្រោះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​ជនបរទេស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ដើរ​ដួល​តាម​ដងផ្លូវ និង​សង្ស័យ​មាន​ជំងឺ ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជួយ​សង្គ្រោះ ដោយ​ចាប់​ដាក់​រថយន្ត…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​ជនបរទេស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ដើរ​ដួល​តាម​ដងផ្លូវ និង​សង្ស័យ​មាន​ជំងឺ ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជួយ​សង្គ្រោះ ដោយ​ចាប់​ដាក់​រថយន្ត បើ​ទោះជា​មិន​ចង់ ទៅ​តាម​ការ​អង្វរ​ដើម្បី​យក​ទៅ​ងូតទឹក​ឲ្យ និង​រក​ថ្នាំពេទ្យ​លាប​ដំបៅ​ដែល កើត​មាន​ស្ទើរ​សុះសាច់​ចំណុច​ដៃ និង​ជើង​។

មុន​ពេល​សមត្ថកិច្ច​យក​តាម​រថយន្ត ជនបរទេស​រូប​នេះ​ដើរ​ដួល​តាម​ដងផ្លូវ នៅ​ម្ដុំ​កាស៊ីណូ ហើយ​អ្នកស្រុក​តាម​មើល ព្រោងព្រាត ខណៈ​ស្ត្រី​ម្នាក់​ដោយសារ​អាណិត​ឃើញ​ជនបរទេស​រូប​នេះ​គ្មាន ស្បែកជើង​ពាក់ នាង​ដោះ​ពី​ជើង​ឲ្យ​តែ​ម្តង ក្នុង​នោះ​ថែម​ទាំង​ជូន​ប្រាក់​ចំនួន​២០០​បាត​(​ប្រាក់​ថៃ​)​ថែម​ទៀត​។ សមត្ថកិច្ច​ប្រាប់​ថា មិន​អាច​សាកសួរ​ជនជាតិ​ខាងលើ​បាន​នៅឡើយ​ទេ ព្រោះ​ហាក់​នៅ​និយាយ​មិនដឹង​អី និង​មិន​ទាន់​ដឹង​ថា ចូល​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ណា ហើយ​ពុំ​មាន​ឯកសារ​អ្វី​ជាប់​ខ្លួន​ថែម​ទៀត​៕
https://youtu.be/AK20qBXK5Bw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ