ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងទន្លេ​បានកូន​ភ្លោះ​២ ពេទ្យ​មិន​អាច​សង្គ្រោះ​ម្តាយ​បាន

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តរតនគិរី​មាន​ស្ត្រី​សម្រាលកូន​ធ្លាក់ឈាម រហូត​ដល់​ស្លាប់​ម្នាក់​ទៀត ហើយ​ក្រោយ​ពេល​ដឹក​បញ្ជូន​មក​ដល់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កន្លះ​ម៉ោង ។ ហេតុការណ៍​ស្រី្ត​សម្រាលកូន​ស្លាប់​នេះ​បាន​កើតឡើង​នៅ​វេលា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ ឈាន​ចូល​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តរតនគិរី​មាន​ស្ត្រី​សម្រាលកូន​ធ្លាក់ឈាម រហូត​ដល់​ស្លាប់​ម្នាក់​ទៀត ហើយ​ក្រោយ​ពេល​ដឹក​បញ្ជូន​មក​ដល់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កន្លះ​ម៉ោង ។ ហេតុការណ៍​ស្រី្ត​សម្រាលកូន​ស្លាប់​នេះ​បាន​កើតឡើង​នៅ​វេលា​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ ឈាន​ចូល​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ក្រោយ​ពេល​សម្រាល​បានកូន​ភ្លោះ​២​នាក់ ហើយ​ស្ត្រី​ដែល​គេ​អះអាង​ថា ជា​ជនជាតិ​ឡាវ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​តែ​ម្តង បន្ទាប់​ពី​ដឹក​បញ្ជូន​មក​ពី​មណ្ឌល​សុខភាព​វរៈជ័យ នៅ​ក្នុងភូមិ​វើ​ន​សៃ ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។

លោក ទឺ នូ​ថង អធិការ​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​សម្រាលកូន ហើយ​ស្លាប់​ឈ្មោះ ចាន់ នី អាយុ​៣៦​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​តា​ឡា​ត ឃុំ​សេ​សាន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្តរតនគិរី ។

លោក ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ​ដែរ​ថា ស្រី​រង​គ្រោះ​បាន​ស្លាប់ បន្ទាប់​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កន្លះ​ម៉ោង ។ ហើយ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ចេញពី​មន្ទីរពេទ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​កូនភ្លោះ​ទាំង​២​ភេទ​ប្រុស​ទាំង​២​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ចិញ្ចឹម​ហើយ ។

បើ​តាម​ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​ឪពុក​ម្តាយ នៅ​ស្រុក​វើ​ន​សៃ គាប់​ជួន​ពេល​នោះ នាង​ក៏​បាន​ឈឺពោះ​សម្រាលកូន ហើយ​ស្វាមី​របស់​នាង​បាន​បញ្ជូន​នាង​ទៅ​មណ្ឌល​សុខភាព​វរៈជ័យ ក្បែរ​នោះ ។ នាង​ក៏​សម្រាល​បានកូន​ភ្លោះ​២​នាក់ តែ​អកុសល​ពេល​នោះ នាង​បាន​ហូរ​ឈាម​ធ្លាក់​ខ្លាំង​ពេក សាច់ញាតិ​ក៏​ដឹក​បញ្ជូន​នាង​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត គួរ​ឱ្យ​សោកស្តាយ​បំផុត​នាង​បាន​បាត់បង់​ជីវិត នៅ​ក្រោយ​ពេល​សង្គ្រោះ​បាន​កន្លះ​ម៉ោង ។

សូម​បញ្ជាក់​ថា នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តរតនគិរី​នេះ​ធ្លាប់​មាន​អ្នកជំងឺ និង​អ្នក​សម្រាលកូន​ស្លាប់​ញឹកញាប់​ណាស់ ប្រធាន​មន្ទីរ​ទេ​ទ្យ​ក៏​ដូច​ជា​ក្រសួងសុខាភិបាល​ហាក់ដូចជា ពុំ​សូវ​ចាប់​អរ​ម្ម​ណ៍​សោះ​លើ​បញ្ហា​នេះ​គឺ​តែងតែ​ជួប​បញ្ហា​ដដែល​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ