ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២០៖ផលិតផលឈើនាំចេញបានជាង៤៤លានដុល្លារ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថាឆ្នាំ២០២០ កម្ពុជាបាននាំផលិតផលព្រៃឈើ និងសត្វព្រៃ បានចំនួន ៤៤ ០៩១…

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថាឆ្នាំ២០២០ កម្ពុជាបាននាំផលិតផលព្រៃឈើ និងសត្វព្រៃ បានចំនួន ៤៤ ០៩១ ០០០ដុល្លារ និងនាំចេញផលិតកៅស៊ូបានចំនួន៤៨២លានដុល្លារ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្មពុំបានបញ្ជាក់អំពីព្រទេសដែលកម្ពុជានាំចេញផលិតព្រៃឈើ ផលិតផលសត្វព្រៃ និងផលិតផលកៅស៊ូទៅលក់នោះទេ។ តែលោកបានបញ្ជាក់ថា ក្នុងចំណោមតម្លៃនាំចេញផលិតផលឈើនិងសត្វព្រៃនោះ មាន​ផលិតឈើដំានិងឈើកែច្នៃមានចំនួន ជាង​២៣លានដុល្លារ។ ពោលនៅ​ឆ្នាំ២០២០កន្លងមកនេះ ការផ្គត់ផ្គង់ផលិតផលឈើសរុប មានចំនួន ៣០ ៩២៦ម៉ែត្រីគុណ ៤ ៧៨៦តោន ៥៥ ៨០៣ស្ពែរ និង២៤៣ ២៥១ដើម។

ក្រៅពីការបង្ហាញពី តម្លៃនាំចេញឈើ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញពីផលិតផល អនុវិស័យផលិតកម្ម ផលិតកម្មសត្វ ផលិតផលជល រួមនិងផលិតផលកៅស៊ូ សម្រេចនៅក្នុងឆ្នាំ២០២០នោះផងដែរ។

ក្នុងចំណោមផលិតកៅស៊ូ ដែលកម្ពុជាបានចំាចេញបានជាងចំនួន៤៨២ លានដុល្លារនោះ មានតម្លៃនាំចេញឈើកៅស៊ូចំនួន២៣លានដុល្លារផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ