ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះរដ្ឋមិនបានបញ្ចេញរថយន្តដឹកពលរដ្ឋទៅស្រុកទេដោយសារកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំឲ្យតែដល់ពេលចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ រដ្ឋតែងតែបញ្ចេញរថយន្តសាធារណៈ របស់រាជធានីភ្នំពេញ ដឹកពលរដ្ឋទៅស្រុកកំណើត ដើម្បីសម្រួលការធ្វើដំណើរពលរដ្ឋ និងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋផង ពីព្រោះឲ្យតែដល់ពេលបុណ្យទានម្តងៗមធ្យោបាយធ្វើដំណើរ…

រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំឲ្យតែដល់ពេលចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ រដ្ឋតែងតែបញ្ចេញរថយន្តសាធារណៈ របស់រាជធានីភ្នំពេញ ដឹកពលរដ្ឋទៅស្រុកកំណើត ដើម្បីសម្រួលការធ្វើដំណើរពលរដ្ឋ និងចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋផង ពីព្រោះឲ្យតែដល់ពេលបុណ្យទានម្តងៗមធ្យោបាយធ្វើដំណើរ តែងតែធ្វើការដំឡើងថ្លៃ ដែលធ្វើឲ្យពលរដ្ឋមានការត្អូញត្អែរ។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារចូលរួមទប់ស្កាត់ បង្ការការឆ្លងរាលដាល់ជំងឺកូវីដ១៩ នៅឆ្នាំនេះ សាលាក្រុងមិនបានបញ្ចេញរថយន្តសម្រាប់ដឹកពលរដ្ឋទៅស្រុកទេ។ លោកបានបញ្ជាក់ថា មែនទែនទៅ រថយន្តសាធារណនៅក្នុងក្រុងក៏មិនទាន់ដំណើរការឡើងវិញដែរ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នោះ។

មន្រ្តីអ្នកនាំពាក្យបានបញ្ជាក់ថា «នៅក្នុងដំណាក់កាលនេះ សុវត្ថិភាពនិងអាយុជីវិតពលរដ្ឋជារឿងសំខាន់ជាងអ្វីទំាងអស់។ បើសាលាក្រុងយករថយន្តដឹកពលរដ្ឋគឺផ្ទុយនឹងវិធានការការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល» ។

​ រៀង​រាល់​បុណ្យជាតិ នាពេលកន្លងមក អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ តែងតែ​បញ្ចេញ​រថ​យន្ត​ក្រុង​សា​ធារណៈ​មិនតិចជាង​១២០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥត​គិត​ថ្លៃ។

ពលរដ្ឋបានផ្តើមចេញពីក្រុងទៅស្រុកកំណើតហើយនៅពេលនេះ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ប៉ុន្មានថ្ងៃទៀតនេះ។ ការធ្វើដំណើររថយន្តរួម ត្រូវបានគេមើលឃើញថា អាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ផងដែរ ដោយសារការធ្វើដំណើរតាមរថយន្តឈ្នួលនេះ មានផ្ទុកមនុស្សច្រើន មិនគោរពតាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។

ក្រសួងស្ថាប័ន ជំនាញបានក្រើនរំលឹកដល់ម្ចាស់អាជីវរថយន្តឈ្មួល និងពលរដ្ឋ គិតគូរពីសុវត្ថិភាព ត្រូវរក្សាគម្លាត ការធ្វើអនាម័យ កន្លែងអង្គុយត្រូវសម្អាត ត្រូវមានការវាសកម្តៅអ្នកបើកបរ និងពលរដ្ឋអ្នកធ្វើដំណើរ ពេលឡើងជិះរថយន្ត។

នៅកន្លែងចំណតរថយន្ត គេសង្កេតឃើញការអនុវត្តវិធានការ បង្ការជំងឺកូវីដ១៩ ហាក់មិនបានហ្មត់ចត់ទេ។ អ្នកប្រកបរថយន្តឈ្នួល ភាពច្រើនមិនបានគិតដល់ការរក្សាគម្លាតនៅក្នុងរថយន្តឡើយ។ អ្នកធ្វើដំណើរបានដាក់ឲ្យអង្គុយជាប់ៗគ្នា។ ពលរដ្ឋខ្លះ បានត្អូញត្អែរពីការឡើងថ្លៃ រថយន្តផងដែរ។

នៅពេលដែលម្ចាស់រថយន្តមិនបានគិតពីសុវត្ថិភាពបែបនេះ មានការលើកឡើងថា ពលរដ្ឋអ្នកធ្វើដំណើរខ្លួនឯង គួរគិតពីសុខភាព និងសុវត្ថិភាពខ្លួន។ មិនគួរប្រថុយជិះរថយន្តប្រជ្រែង ដែលប្រឈមនឹងជំងឺកូវីដ១៩ និងសុវត្ថិភាពធ្វើដំណើរនោះឡើយ៕
 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ