ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គាំទ្រ​ឱ្យ​ឥណ្ឌូ​នេ​ស៊ី​ក្លាយជា​កន្លែង​ផលិត​វ៉ាក់សាំង​នៅ​អាស៊ី​អាគ្នេយ៍

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោក Luhut Pandjaitan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​ និង​វិនិយោគ​នៅ​ឥណ្ឌូ​ណេ​ស៊ី បាន​និយាយ…

ឥណ្ឌូ​នេ​ស៊ី​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោក Luhut Pandjaitan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​ និង​វិនិយោគ​នៅ​ឥណ្ឌូ​ណេ​ស៊ី បាន​និយាយ ក្រោយ​ពេល​ប្រជុំ​ជាមួយនឹង​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ចិន លោក Wang Yi ថា ប្រទេស​ចិន​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ហ្សា​ការ​តា ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​នៅ​អាស៊ី​អាគ្នេយ៍​។

លោក Wang បាន​និយាយ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​សមត្ថភាព​ខ្លាំង​បំផុត​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​នៅ​អាស៊ី​អាគ្នេយ៍​។ លោក​នឹង​គាំទ្រ​ក្រុមហ៊ុន​របស់​ចិន​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​។

China, Indonesia to enhance COVID-19 vaccine cooperation - CGTN

ក្រុម​អ្នក​ស្ម័គ្រចិត្ត​នៅ​ទីក្រុង​បាង​ឌុ​ង នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ចូលរួម​ក្នុង​ការ​សាកល្បង​វ៉ាក់សាំង​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotec Ltd.​។ គេ​ព្យាយាម​ធានា​ថា មាន​ចំនួន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ចំនួន ២៧០​លាន​នាក់​។

Experts Warn of China's Emergency Use of COVID-19 Vaccine | Voice of  America - English

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ការ​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ចំនួន ៣ នៅ​ក្នុង​តំបន់ Bintan, Batang និង Semarang និង​ការ​ចូលរួម​ពី​សាកលវិទ្យាល័យ​ចិន​ក្នុង​ការ​ស្រាវជ្រាវ​ឱសថ​បុរាណ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ខាងជើង​។ Pandjaitan ក៏​បាន​ស្នើ​ដល់​លោក Wang Yi ដើម្បី​ចែករំលែក​បទ​​ពិសោធន៍​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ