ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនត្រៀមធ្វើជំរឿនប្រជាជនទាំង១.៣ពាន់លាននាក់ ទោះបីមានវត្តមានកូវីដក៏ដោយ

3 ឆ្នាំ មុន

ចិន៖ ប្រទេសចិននឹងរកឃើញថាខ្លួនគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក​ ចាប់ផ្តើមធ្វើជំរឿនថ្នាក់ជាតិលើកទី ៧ របស់ខ្លួននៅថ្ងៃទី១ ខែវិច្ឆិកា។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ការអនុវត្តន៍ជំរឿននេះនឹងឃើញមានបុគ្គលិកជំរឿនប្រមាណ ៧លាននាក់ ដែលបានដាក់ឱ្យធ្វើការពាសពេញប្រទេស…

ចិន៖ ប្រទេសចិននឹងរកឃើញថាខ្លួនគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក​ ចាប់ផ្តើមធ្វើជំរឿនថ្នាក់ជាតិលើកទី ៧ របស់ខ្លួននៅថ្ងៃទី១ ខែវិច្ឆិកា។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ ការអនុវត្តន៍ជំរឿននេះនឹងឃើញមានបុគ្គលិកជំរឿនប្រមាណ ៧លាននាក់ ដែលបានដាក់ឱ្យធ្វើការពាសពេញប្រទេស ដោយប្រមូលឈ្មោះ លេខអត្តសញ្ញាណ យេនឌ័រ ព័ត៌មានលម្អិតអំពីអាពាហ៍ពិពាហ៍ ក៏ដូចជាការអប់រំ និងព័ត៌មានវិជ្ជាជីវៈ។

សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា បើទោះបីជាមានប្រើប្រាស់វិធីសាស្រ្តចាស់គម្រិលដូចសព្វដង ក៏មានការលើកទឹកចិត្តឱ្យប្រើទូរស័ព្ទដៃ និងឧបករណ៍ឌីជីថលផ្សេងទៀតដើម្បីប្រកាសព័ត៌មានផ្ទាល់ខ្លួននិងគ្រួសារ។

China to conduct 7th population census in 2020 - Global Times

ប្រទេសចិនធ្វើជំរឿនថ្នាក់ជាតិរៀងរាល់ ១០ឆ្នាំម្តង។ ការស្ទង់មតិចុងក្រោយបានរកឃើញថា ប្រជាជនបានកើនឡើងពី ១.២៩ពាន់លាននាក់ ដល់ ១.៣៧ពាន់លាននាក់។ នេះក៏រាប់បញ្ចូលទាំងជនបរទេសនៅទីនោះដែរ។ ពលរដ្ឋបរទេសជិត ៦០០,០០០នាក់ នៅឆ្នាំ ២០១០ ដែលភាគច្រើនមកពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។

ជំរឿនប្រជាជននៅចិនក្នុងឆ្នាំនេះអាចបង្ហាញពីការថយចុះនូវចំនួនប្រជាជនសរុបជាលើកដំបូងក្នុងប៉ុន្មានទសវត្ស ដែលធ្វើឱ្យប្រទេសឥណ្ឌាវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។

China goes door-to-door in world's biggest census - The San Diego  Union-Tribune

ប្រទេសឥណ្ឌាគ្រោងនឹងចាប់ផ្តើមធ្វើជំរឿនរបស់ខ្លួននៅដើមឆ្នាំនេះ ប៉ុន្តែត្រូវពន្យាពេលប្រតិបត្តិការដោយសារតែមានវត្តមានរបស់ជម្ងឺកូវីដ។ ជម្ងឺកូវីដនេះក៏នឹងបង្កក្តីកង្វល់មួយចំនួនដល់ប្រទេសចិនផងដែរ ជាពិសេសអ្នកធ្វើជំរឿនរាប់លាននាក់កំពុងធ្វើដំណើរពាសពេញប្រទេស។ ទោះយ៉ាងណាចំនួនវីរុសកូវីដនៅចិន មានកម្រិតទាបណាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមិនមានការរាយការណ៍ពីការឆ្លងថ្មីក្នុងគ្រួសារទេ កាលពីថ្ងៃអាទិត្យហើយទើបតែនាំចូលចំនួន ១២ករណីប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ