ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឈប់​កន្លែង​ស្ងាត់ ដល់​ចូល​ទៅ​មើល​មុខសញ្ញា​តាម​ប្រមាញ់​សោះ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​រលាប​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ចុះ​ល្បាត​ប្រទះ​ឃើញ​រថយន្ដ​មួយ​គ្រឿង​ឈប់​នៅ​កន្លែង​ស្ងាត់ ។ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​បាន​សុំ​ត្រួតពិនិត្យ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ និង​កាំភ្លើង​បាញ់​សត្វ​មួយ​គ្រឿង​ក៏​ធ្វើការ​ដកហូត…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ និង​ប៉ុស្តិ៍​រដ្ឋបាល​រលាប​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ចុះ​ល្បាត​ប្រទះ​ឃើញ​រថយន្ដ​មួយ​គ្រឿង​ឈប់​នៅ​កន្លែង​ស្ងាត់ ។ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​បាន​សុំ​ត្រួតពិនិត្យ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ និង​កាំភ្លើង​បាញ់​សត្វ​មួយ​គ្រឿង​ក៏​ធ្វើការ​ដកហូត និង​ឃាត់ខ្លួន​តែ​ម្ដង ។ ​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០៧​នោះ​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​បាន​បែងចែក​កម្លាំង​គ្នា​ចុះ​ល្បាត​តាម​សង្កាត់​ទាំង​០៧​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ឃើញ​រថយន្ដ​មួយ​គ្រឿង​ឈប់​នៅ​ទំនប់​បង្ហៀរ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ដែល​ជា​កន្លែង​ស្ងាត់ ។ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ស្រាប់តែ​ប្រទះ​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ដែល​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់​ធំ​ទម្ងន់​៦១,៥៩​ក្រាម និង​កាំភ្លើង​បាញ់​សត្វ​មួយ​ដើម​ក៏​ធ្វើការ​ដកហូត និង​ឃាត់ខ្លួន​តែ​ម្ដង ។

ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​មានឈ្មោះ សា​រឹម បញ្ញា​វ័​ន្ដ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​កំបោរ ឃុំ​វាល ស្រុក​កណ្ដៀង ។ ចំណែក​រថយន្ដ​ម៉ាក​តូ​យ៉ូ​តា​កាម​រី​មួយ​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ ២F-៤៤២៦ ដែល​ជិះ​ធ្វើ​សកម្មភាព​នោះ​ក៏​បាន​ដកហូត​ដែរ ។ ​ជនសង្ស័យ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​ស្ថិត​ក្នុង​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច ។ សមត្ថកិច្ច​កំពុង​សួរនាំ​ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ