ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ទាញ​ពស់​ប្រវែង​ជាង​១​ម៉ែត្រ ចេញពី​បំពង់.ក​របស់​​​​ស្ត្រី​ម្នាក់ (វី​ដេ​អូ​)

3 ឆ្នាំ មុន

រុ​ស្ស៊ី​ ៖ ​តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា វា​ជា​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ពស់​ប្រវែង ១​ម៉ែត្រ​២​តឹក ត្រូវ​បាន​យក​ចេញពី​មាត់​ស្ត្រី​ម្នាក់​។ សត្វ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា…

រុ​ស្ស៊ី​ ៖ ​តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា វា​ជា​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ពស់​ប្រវែង ១​ម៉ែត្រ​២​តឹក ត្រូវ​បាន​យក​ចេញពី​មាត់​ស្ត្រី​ម្នាក់​។ សត្វ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​លូន​ចូល​ទៅ​ក្នុង​បំពង់.ក​របស់​នាង​នៅ​ពេល​នាង​បាន​ដេក​នៅ​ក្នុង​សួនច្បារ​នៅ Levashi ដែល​ជា​ភូមិ​មួយ​នៅ Dagestan ភាគ​ខាងត្បូង​នៃ​ប្រទេស​រុ​ស្ស៊ី​។

ដោយ​មាន​អារម្មណ៍​មិន​ស្រួល ស្ត្រី​វ័យក្មេង​រូប​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ នៅ​ក្នុង​វី​ដេ​អូ​ខាងក្រោម​នេះ វេជ្ជបណ្ឌិត​បាន​និយាយ​ថា ​៖ «​តោះ​ចាំ​មើល​ទាំងអស់​គ្នា​ថា ​វា​ជា​អ្វី​?»។​ នៅ​ពេល​ដែល​គាត់​ដាក់​បំពង់​ឆ្លុះ​ចូល​ទៅ​ក្នុង​បំពង់ក​របស់​នាង​។

https://www.youtube.com/watch?v=d7Cahn0umvQ

នៅ​ពេល​ដែល​គាត់​ទាញ​ពស់​ចេញ​យឺត​ៗ ខណៈ​ដែល​មាន​គ្រូពេទ្យ​ម្នាក់​ទៀត​ជួយ​ទាញ​។ តែ​ក្រោយ​មក សូ​ម្បី​តែ​គ្រូពេទ្យ​ក៏​ភ្ញាក់​ដែរ ដោយសារ​តែ​ប្រវែង​យ៉ាង​វែង​របស់​ពស់​។ បន្ទាប់​មក​ពស់​ត្រូវ​បាន​ទម្លាក់​ចូល​ទៅ​ក្នុង​ធុងសម្រាម​របស់​ពេទ្យ​។ វា​មិន​ច្បាស់​ទេ​ថា តើ​ពស់​នេះ​នៅ​រស់​ឬងាប់ ឬចូល​តាំងពី​ពេល​ណា​ទេ​?

Russian Woman Wakes Up From Nap To Find A Four-Foot Snake Inside Her Mouth  | News | Rojak Daily

យោង​តាម​របាយការណ៍​ក្នុងស្រុក ឧប្បត្តិហេតុ​បែប​នេះ​គឺ​មិនធម្មតា​ទេ ប៉ុន្តែ​អ្នកស្រុក​ចាស់​ៗ​ណែ​នាំ​ឱ្យ​ក្មេង​កុំ​ដេក​នៅ​ខាងក្រៅ​ផ្ទះ ដើម្បី​កុំឱ្យ​ពស់​ចឹក​។

អ្នក​អត្ថាធិប្បាយ​ខ្លះ​បាន​អះអាង​ថា សត្វ​នេះ​អាច​ជា​ប៉ារ៉ាស៊ីត​ ឬ​ដង្កូវ​យក្ស ប៉ុន្តែ​វា​មើលទៅ​ដូច​ជា​វែង​ណាស់​។ ក្រសួងសុខាភិបាល​នៅ Dagestan មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ