ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចានឹងថ្លែង! បុរស​ម្នាក់​ហេតុតែ​ចង់​ដឹង​ភេទ​របស់​កូន ក៏​​ទៅ​វះ​ពោះ​​ប្រពន្ធ

3 ឆ្នាំ មុន

ឥណ្ឌា ​៖ ​តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ប៉ូ​លិ​ស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​បាន​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​ពោះ​របស់​នាង​ត្រូវ​បាន​វះ​នឹង​កណ្តៀវ ដោយ​ប្តី​របស់​នាង…

ឥណ្ឌា ​៖ ​តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ប៉ូ​លិ​ស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​បាន​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​ពោះ​របស់​នាង​ត្រូវ​បាន​វះ​នឹង​កណ្តៀវ ដោយ​ប្តី​របស់​នាង បាន​ធ្វើ​ឱ្យ​កូន​​នៅ​ក្នុង​ផ្ទៃ​​​ត្រូវ​បាត់​បង់​ជីវិត​​ទាំង​មិន​ទាន់​គ្រប់​ខែ​ផង​។ ក្រុម​គ្រួសារ​ស្ត្រី​ជា​ប្រពន្ធ បាន​ចោទ​ប្រកាន់​ថា បុរស​ជា​ប្តី​បាន​វាយប្រហារ​នាង ​ដោយសារ​តែ​គាត់​ចង់​ដឹង​ពី​ភេទ​របស់​ទារក​នោះ។ គេ​និយាយ​ថា ​ប្តី​ប្រពន្ធ​នេះ​មានកូន​ស្រី​៥​នាក់ ហើយ​បុរស​ជា​ប្តី​បាន​ដាក់​សម្ពាធ​លើ​ប្រពន្ធ​របស់​គាត់ ក្នុង​ការ​កើត​បានកូន​ប្រុស​។

បុរស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ បាន​បដិសេធ​ដោយ​ចេតនា​ធ្វើបាប​ប្រពន្ធ​របស់​គាត់ ដោយ​និយាយ​​ជំនួស​វិញ​ថា ​វា​ជា​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​ស្រុក Badaun ក្នុង​រដ្ឋ Uttar Pradesh ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ឥណ្ឌា​ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។

មន្ត្រី​ប៉ូ​លិសបាន​ប្រាប់ BBC ថា ប្រពន្ធ​ដែល​រង​របួស គឺ​​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​វិញ​ហើយ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋធានី​ដេ​លី ហើយ​ប្តី​របស់​នាង​ត្រូវ​បាន​ចាប់ខ្លួន​។

បងស្រី​របស់​ស្ត្រី​ជា​ប្រពន្ធ បាន​និយាយ​ថា ប្តី​ប្រពន្ធ​នេះ​ធ្លាប់​ឈ្លោះប្រកែក​គ្នា​ជា​ទៀងទាត់​អំពី​ការ​ទាមទារ​ឱ្យ​មានកូន​ប្រុស​។

ចំណែក​បុរស​ជា​ប្តី​បាន​និយាយ​ថា គាត់​មិន​បាន​វាយប្រហារ​ប្រពន្ធ​ដោយ​ចេតនា​​នោះ​ទេ​។ គាត់​បាន​​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា គាត់​គប់​កណ្ដៀវ​ដាក់​នាង ប៉ុន្តែ​មិនដឹង​ថា ​វា​នឹង​ធ្វើ​ឱ្យ​នាងរង​របួស​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា​ទេ​។ ពេល​នេះ​ការ​ស៊ើបអង្កេត​របស់​ប៉ូ​លិ​ស​កំពុង​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ