ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ចុះ​ខ្លាំង​ឡើង​…​ម្ខាង​សន្លប់​ដេកពេទ្យ​ម្ខាង​ឡើង​ប៉ុស្តិ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា មាន​ឪពុក​ពាក់​ផ្កាយ​៣​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មន្ត្រី​នគរ​បាល​​​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​រួម​នឹង​អ្នក​ស្គាល់គ្នា​២​ទៅ​៣​នាក់ ខណៈ​ផឹកស៊ី​ស្រវឹង​ខឹង​មន្ត្រី​នគរបាល​និយាយ​មើល​ងាយ​​ឪពុក​របស់​គេ​បាន​វាយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​រហូត​សន្លប់​ស្តូកស្តឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​​៥១ នៅ​ចំណុច​ម្តុំ​ផ្សារ​តា​ប៉ា​ង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា មាន​ឪពុក​ពាក់​ផ្កាយ​៣​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មន្ត្រី​នគរ​បាល​​​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​រួម​នឹង​អ្នក​ស្គាល់គ្នា​២​ទៅ​៣​នាក់ ខណៈ​ផឹកស៊ី​ស្រវឹង​ខឹង​មន្ត្រី​នគរបាល​និយាយ​មើល​ងាយ​​ឪពុក​របស់​គេ​បាន​វាយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​រហូត​សន្លប់​ស្តូកស្តឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​​៥១ នៅ​ចំណុច​ម្តុំ​ផ្សារ​តា​ប៉ា​ង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​បង្ក​មានឈ្មោះ ទី​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​តាប៉ា​ង សង្កាត់​ផ្សារ​​ថ្មី​៣ ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​តែ​អង្គុយ​ផឹកស្រា​ជា​មួយ​​អ្នក​ស្គាល់គ្នា​​៣​ទៅ​៤​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​យ៉ាង​សប្បាយ ។

លុះ​ពេល​ដែល​ស្រវឹងស្រា​រៀង​ៗ​ខ្លួន​និយាយ​ចុះឡើង​ធ្វើ​ឲ្យ​ជន​បង្ក​ខឹង​ជន​​រង​គ្រោះ​ដែល​ជា​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​និយាយ​មើលងាយ​ប៉ះ​ចំ​ឪពុក​របស់​គេ​ដែល​មាន​ឋានៈ​ដល់​ទៅ​ផ្កាយ​៣​ឯណោះ ធ្វើ​​ឲ្យ​ជន​បង្ក​ខឹង​និង​ឲ្យ​ជន​រង​គ្រោះ​សុំ​ទោស​តែ​ជន​រង​គ្រោះ​មិន​ព្រម​សុំ​ទោស​​ទេ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​​មួយសន្ទុះ​ក៏​ត្រឡប់​មក​វិញ​ពាក់អាវ​ស៊ី​វិល​ហើយ​យក​កាំភ្លើង​AK​មក​ជាមួយ​រួច​បាន​ឈប់​ម៉ូតូ​ដក​កាំ​ភ្លើង​​មក​ភ្ជង់​ទៅ​លើ​គាត់ ភ្លាម​ៗ​នោះ​ដែល​គាត់​ក៏​បាន​រត់​ចូល​ទៅ​​ដណ្តើម​កាំភ្លើង​ហើយ​ទៅ​លាក់​ទុក​នៅ​ក្រោម​​ជណ្តើ​រហើយ​ក៏​ជ្រុលដៃ​វាយ​ទៅ​លើ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​​កើត​ហេតុតែ​ម្តង ។

បើ​តាម​សំដី​ខាង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ពេល​ដែល​កើតហេតុ​សមត្ថកិច្ច​បាន​​​ចុះ​ទៅ​សួរនាំ​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ជា​មន្ត្រី​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ជិះ​មក​ពី​​ផ្សារ​ថ្មី​ហើយ​បាន​ឈប់​ម៉ូតូ​ដើម្បី​អង្គុយ​ជាមួយ​អ្នក​ស្គាល់គ្នា ខណៈ ផឹក​សុខ​ៗ​ក៏​ត្រូវ​ជន​បង្ក​រករឿង​ហើយ​​​វាយ​ដណ្តើម​កាំភ្លើង​AK​ពី​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដួល​សន្លប់​រង​របួសធ្ងន់ និង​បាន​ទាញ​កូនកាំ​បិត​​បម្រុង​ចាក់​ជន​រង​គ្រោះ​ទៀត​ផង ។ ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​​​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕