ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ក​ន្ទ្រា​ក់បំផ្លាញ​ផ្ទះ​ពលរដ្ឋ​រង​ការ​ខូចខាត​ធ្ងន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ផ្ទះ​ចំនួន​១៥​ខ្នង​បាន​រង​ការ​ខូ​ត​ខាត​ធ្ងន់​និង​ស្រាល ក្នុង​នោះ​ផ្ទះ​ចំនួន​២​ខ្នង​ដួល​រាប​ដល់​ដី ដោយ​គ្រោះ​ធម្មជាតិ មាន​ភ្លៀង និង​ខ្យល់​ក​ន្ទ្រា​ក់បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្តកំពង់ឆ្នាំង​៖ ផ្ទះ​ចំនួន​១៥​ខ្នង​បាន​រង​ការ​ខូ​ត​ខាត​ធ្ងន់​និង​ស្រាល ក្នុង​នោះ​ផ្ទះ​ចំនួន​២​ខ្នង​ដួល​រាប​ដល់​ដី ដោយ​គ្រោះ​ធម្មជាតិ មាន​ភ្លៀង និង​ខ្យល់​ក​ន្ទ្រា​ក់បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ស្រុក​រលាប្អៀរ និង​ក្នុង​ក្រុង​កំពង់ឆ្នាំង ។

អាជ្ញាធរ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បានអោយ​ដឹង​ថា ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ជាមួយ​ខ្យល់ព្យុះ​ក​ន្ទ្រា​ក់ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ បាន​ធ្វើ​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង សង្កាត់​ខ្សា​ម ចំនួន​៧​ខ្នង បាន​រង​ការ​ខូចខាត​ស្រាល គឺ​របើក​ដំបូល និង​ជញ្ជាំង ប៉ុន្តែ​មិន​បាន​ធ្វើ​អោ​យ្រ​ជា​ពលរដ្ឋ​ណាមួយ​រង​របួស​ឡើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា នេះ អាជ្ញាធរ​សង្កាត់​ខ្សា​ម បាន​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​រួច​ហើយ ដើម្បី​ស្នើ​សុំ​ដល់​សាខា​កាកបាទក្រហម​ក្រុង និង​ខេត្ត ជួយ​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ ខាងលើ​នេះ ។


ដោយឡែក នៅ​ក្នុងភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​វិញ លោក ជឹ​ម សា​រុំ មេ​ភូមិ​អូរ​រោង បានអោយ​ដឹង​ថា ភ្លៀង​និង​ខ្យល់​ខាងលើ​នេះ​បាន​បោកបក់​ចំ​កណ្តាល​ភូមិ​អូរ​រោង បណ្តាល​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង រង​ការ​ខូចខាត ក្នុង​នោះ​ចំនួន​៦​ខ្នង បាន​ខូចខាត​ស្រាល របើក​ដំបូល និង​ជញ្ជាំង ចំណែក​២​ខ្នង​បាន​ខូចខាត​ធ្ងន់ គឺ​រលំ​ដួល​រាប​ដល់​ដី​តែ​ម្តង ជាមួយ​គ្នា​នោះ​ដើមឈើ​ក្នុងភូមិ​ចំនួន​២៥​ដើម និង​បង្គោល​ភ្លើង​ថ្ម​១​ដើម បាន​រលំ​ដួល តែ​ពុំ​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​ឡើយ ។

ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ធ្ងន់​ជាងគេ​គឺ​ទី​១-​ឈ្មោះ នៅ ជួប អាយុ​៣៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ មានមុខ​របរ​ទិញ លក់​ស្រូវ និង​លក់​ជី ផ្ទះ​ទំហំ​១២,៥០​ម៉ែត្រ​គុណ​នឹង​១៧,៥០​ម៉ែត្រ ធ្វើ​ពី​ស​ង្ក័​សី​ផ្ទាល់​ដី ត្រូវ​បាន​ខ្យល់ព្យុះ​បោកបក់​រលំ​ប៉ើង​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង មិន​អាច​ជួល​ជុល​វិញ​បាន​ឡើយ និង​បាន​បាត់បង់​ប្រាក់​ចំនួន​៥០​ម៉ឺន​រៀល ដោយសារ​ខ្យល់កួច​ប៉ើង​បាត់​រក​មិនឃើញ ។ លោក នៅ ជួប បានអោយ​ដឹង​ថា លោក​បាន​ខ្ចី​លុយ​ពី​ធនាគារ​មួយ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន​២៥.០០០​ដុល្លារ ដើម្បី​បង្កើត​មុខរបរ​ទិញ​ស្រូវ និង​លក់​ជី ហើយ​និង​យក​មក​សាង​សង់ផ្ទះ​មួយ​នេះ​អស់ ៨.០០០​ដុល្លា ដោយ​ទើបតែ​ធ្វើ​ហើយ និង​ចូល​មក​រស់នៅ មុន​ចូល​ឆ្នាំ​ខ្មែរ បាន​ជាង​១​ខែ ឥឡូវ​ត្រូវ​ខូចខាត​អស់​ទៅ​ហើយ​។ ទី​២-​ផ្ទះ​ស​ង្ក័​សី​មួយ​ខ្នង​ទៀត​ទំហំ​៥​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ ម្ចាស់​ឈ្មោះ សន នី អាយុ​៤៥​ឆ្នាំ មាន​សមាជិក​ក្នុង​គ្រួសារ​៧​នាក់ ត្រូវ​បាន​ខ្យល់​បោកបក់​ដួល​រាប​ដល់​ដី​ខូចខាត​ទាំងស្រុង តែ​ពេល​រលំ​ផ្ទះ​ម្ចាស់​មិន​បាន​នៅ​លើ​ផ្ទះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ