ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​រត់​ពួន​យ៉ាងណា​ក៏​នៅ​តែ​មិន​រួច​ដែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​ល្បាត​នៅ​ម្តុំ​មាត់ទន្លេ​ក្បែរ​នឹង​ស្ថានីយ៍​បូមទឹក ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​ជិះ​ម៉ូតូ​ម៉ាក SL ពណ៌​ទឹកប្រាក់ គួរ​ឲ្យ​សង្ស័យ​បាន​ហៅ​ត្រួតពិនិត្យ​ត្រូវ​ជនសង្ស័យ​បើក​ម៉ូតូ​រត់​ចូល​ក្នុង​ដី​ឡូត៍​ក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ​ចាស់ ក៏​ត្រូវ​ប្រ​ជ​ពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​ល្បាត​នៅ​ម្តុំ​មាត់ទន្លេ​ក្បែរ​នឹង​ស្ថានីយ៍​បូមទឹក ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​ជិះ​ម៉ូតូ​ម៉ាក SL ពណ៌​ទឹកប្រាក់ គួរ​ឲ្យ​សង្ស័យ​បាន​ហៅ​ត្រួតពិនិត្យ​ត្រូវ​ជនសង្ស័យ​បើក​ម៉ូតូ​រត់​ចូល​ក្នុង​ដី​ឡូត៍​ក្បែរ​គល់​ស្ពាន​ជ្រោយចង្វារ​ចាស់ ក៏​ត្រូវ​ប្រ​ជ​ពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ដាំ​ផ្កា​ក្បែរ​នឹង​គល់​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជនសង្ស័យ​ទី​១- ឈ្មោះ​អា​រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅ​ម្តុំ​ទួល​គោក សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក និង​ទី​២- ឈ្មោះ សុខ ធា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ទប់ស្កាត់​រាល់​បទល្មើស​កុំ​ឲ្យ​កើត​មាននៅ​ក្នុង​មូលដ្ឋាន ដោយសារ តែ​បងប្អូន​ប្រជាពលរដ្ឋ​ទើបតែ​វិល​មក​ពី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​វិញ ខណៈ​ពេល​ល្បាត​មក​ដល់​ផ្លូវ​មាត់ទន្លេ​ក្បែរ​នឹង​ស្ថានីយ៍​បូមទឹក ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SL ពណ៌​ទឹកប្រាក់ មើលទៅ​គួរ​ឲ្យ​សង្ស័យ​ដូច​ជា​មុខសញ្ញា​ចាស់​កាច់​.​ក​ម៉ូតូ​ពី​មុន​ក៏​សុំ​ត្រួតពិនិត្យ ស្រាប់តែ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​២​នាក់​នោះ​ក៏​បើក​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​ដេញ​តាម​ទៅ​ដល់​ដី​ឡូត៍​កន្លែង​ដាំ​សួនផ្កា​ក្បែរ​នឹង​គល់​ស្ពាន​ជ្រោយចង្វារ​ចាស់ រួច​ជនសង្ស័យ​បាន​ទុក​ម៉ូតូ​ចោល ហើយ​រត់​ចូល​ក្នុង​ព្រៃ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នាំ​គ្នា​ស្រាវជ្រាវ​រុករក​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​អត់​ឃើញ​ក៏​នាំ​គ្នា​ដក​កម្លាំង​ចេញ​មក​វិញ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ម្នាក់​រត់​មក​ប្រាប់​ថា ឃើញ​ជនសង្ស័យ​២​នាក់​ផ្លោះ​ចេញពី​របង​ឃ្លាំង​មួយ​កន្លែង​បាន​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ ។

ក្រោយ​ពេល​ដែល​សួរនាំ​រួច​ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិនមែន​ជា​ចោរ​ចាក់​.​ក​ម៉ូតូ​នោះ​ទេ គ្រាន់តែ​ពី​មុន​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ព្រៃ​អស់​រយៈ​ពេ​លេ​ជិត​២​ឆ្នាំ រឿង​ជួញដូរ​ថ្នាំ​ញៀន ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​រង់ចាំ​ព្រឹកស្អែក​ចាំ​សួរនាំ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ