ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះវិហារ​​គ្រោង​នាំ​​អង្ករ​សរី​រា​ង្គ​​ទៅ​កាន់​​ទីផ្សារ​អន្តរ​ជាតិពី​៣​​​ទៅ​​៤​ពាន់​តោនក្នុង​ឆ្នាំ​២០១៥​នេះ

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ត​ព្រះ​វិហារ​ ៖ ក្រុមហ៊ុន អេ​ម​រុ រាយ៍ និង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ នឹង​ត្រៀមខ្លួនផលិត​អង្ករ​សរី​រា​ង្គ នា​រដូវវស្សា ក្នុង​ឆ្នាំ​២០១៥​នេះ ឲ្យ​បាន​ចាប់ពី​៣​ពាន់​តោនទៅ​៤​ពាន់​តោន…

ខេត្ត​ព្រះ​វិហារ​ ៖ ក្រុមហ៊ុន អេ​ម​រុ រាយ៍ និង​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ នឹង​ត្រៀមខ្លួនផលិត​អង្ករ​សរី​រា​ង្គ នា​រដូវវស្សា ក្នុង​ឆ្នាំ​២០១៥​នេះ ឲ្យ​បាន​ចាប់ពី​៣​ពាន់​តោនទៅ​៤​ពាន់​តោន ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​ក្នុងស្រុក នឹង​ទីផ្សារ​អន្តរជាតិ ដែល​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​៣៥% បើ​ប្រៀបធៀប​នឹង​អង្ករ​ធម្មតា និង​អាច​ផ្លាស់​ប្តូរ​ជី​ភាព​ប្រជា​កសិករ​ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​​។

ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ទិញ​-​លក់​អង្គរ​សរី​រា​ង្គ​រវាង​ក្រុមហ៊ុន អេ​ម​រុ រាយ៍ និង​សហគមន៍ កសិកម្ម​ចំនួន​៨​ក្នុង​ខេត្តព្រះវិហារ នា​រសៀល​ថ្ងៃ​ទី​១៨ ​ឧសភា ​​២០១៥​នេះ លោក សុង សា​រ៉​ន ប្រធាន​ក្រុមហ៊ុន អេ​ម​រុ រាយ៍ បាន​បញ្ជាក់​ថា គោលបំណង​សំខាន់​ដែល​ក្រុមហ៊ុន អេ​ម​រុ រាយ៍ គាំទ្រ​ក្នុង​ការ​ផលិត​អង្ករ​សរី​រា​ង្គ និង​ការ​ទទួល​ទិញ​អង្ករ​សរី​រា​ង្គ​ពី​ប្រជា​កសិករ​ក្នុង​ខេត្តព្រះវិហារនា​ពេល​នេះ ដើម្បី​ផ្លាស់​ប្តូរ​ជីវភាពប្រជា​កសិករ​ក្នុង​ខេត្តព្រះវិហារ​ក្នុង​ការ​ផលិត​អង្ករ​សរី​រា​ង្គ​ដែល​អាចនឹង​រក​ចំណូល​បាន​ច្រើន​ជាងអង្ករ​ធម្មតា ​ជា​ពិសេសដើម្បី​ការពារ​បរិស្ថាន និង​សុខភាព​របស់​មនុស្ស ព្រោះ​​ការ​ផលិត​អង្ករ​សរី​រា​ង្គ មិន​ត្រូវការ​ប្រើប្រាស់​ជីគីមី​ឡើយ ។

លោក សុង សា​រ៉​ន បន្ត​ថា ចំពោះ​បញ្ហា​តម្លៃ​អង្ករ​សរី​រា​ង្គ ក្រុមហ៊ុន​នឹង​ឲ្យ​តម្លៃ​ខ្ពស់​ជាង​អង្ករ​ធម្មតា រហូត​ដល់​២០%​ទៅ​៣៥%​ទៅ​តាម​គុណភាព​នៃ​អង្ករ​សរី​រា​ង្គ​ផង​ដែរ ។ ក្នុង​ឱកាស​នោះ​ដែរ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​សហគមន៍​កសិកម្ម និង​ក្រុមហ៊ុនអេ​ម​រុ រាយ៍ ​នេះ​ជា​ការ​ល្អ​ប្រសើរ ដែល​កន្លង​ទៅ​ក្រុមហ៊ុន​បាន​នាំ​អង្ករ​សរី​រា​ង្គទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ម្តង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ការ​ចុះ​កិច្ចព្រមព្រៀង​នេះដោយ​ស្រប​តាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុង​ការ​ប្រកប​របរ​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ឲ្យ​ប្រជា​កសិករ​មាន​ជីវភាព​ធូ​រធា​​ និង​កាត់​បន្ថយ​ជីវភាព​ប្រជា​កសិករ​បាន​មួយ​កម្រិត​ធំ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ ខេត្តព្រះវិហារ ជា​ខេត្ត​មួយដែល​ផលិត​អង្ករ​សរី​រា​ង្គ​ដំបូង​គេក្នុង​ប្រទេស​កម្ពុជា ហើយ​សហគមន៍​កសិកម្មក្នុង​ខេត្តព្រះវិហារ​មាន​ចំនួន​៤១​សហគមន៍ ក្នុង​នោះ​សហគមន៍ចំនួន​៨ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ផលិត​អង្ករ​សរី​រា​ង្គ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន​២.០០០​ហិកតា​ផង​ដែរ ៕