ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប តាកែវ ព្រៃវែង មានអ្នកកើតជំងឺគ្រុនឈីតច្រើនជាងគេ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានរកឃើញករណីអ្នកជំងឺគ្រុនឈីត ចំនួន៥ ៩៩៨ នាក់ តាមរយៈការរាយការណ៍តាមប្រព័ន្ធឃ្លំាមើលគ្រុនឈាមពីបណ្តារាជធានីខេត្ត ចំនួន២១។ ក្នុងនោះជាង៨០%នៃករណីទំាងនោះ…

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានរកឃើញករណីអ្នកជំងឺគ្រុនឈីត ចំនួន៥ ៩៩៨ នាក់ តាមរយៈការរាយការណ៍តាមប្រព័ន្ធឃ្លំាមើលគ្រុនឈាមពីបណ្តារាជធានីខេត្ត ចំនួន២១។ ក្នុងនោះជាង៨០%នៃករណីទំាងនោះ មកពីខេត្តសៀមរាប ខេត្តតាកែវ និងខេត្តព្រះវិហារ។ មានន័យថាខេត្តទំាងបីខាងលើនេះ មានករណីអ្នកជំងឺកើតគ្រុនឃីត ដែលមានលក្ខណៈស្រដៀងនឹងជំងឺគ្រុនឈាមនោះច្រើនជាងគេ។

អ្នកកើតជំងឺគ្រុនឈីតដែលក្រសួងសុខាភិបាលរកឃើញខាងលើនោះមាន ៥៤% ជាមនុស្សពេញវ័យ ៣១%ជាកុមារអាយុ៥ឆ្នាំឡើងលើ ១៥% ជាកុមារអាយុក្រោម៥ឆ្នាំ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវដល់ដៃគូនានារួមសហការគ្នា ផ្តល់ការឧបត្ថម្ភគំាទ្រ នៅក្នុងសកម្មភាព ទប់ស្កាត់ការរីករាលដាលរាល់ជំងឺគ្រុនឈីត ដែលកំពុងមានការណើនឡើងនូវអ្នកជំងឺបន្តបន្ទាប់នោះ។

មូសខ្លាញី ជាអ្នកចម្លងជំងឺគ្រុនឈីត ដូចគ្នាទៅនឹងជំងឺគ្រុនឈាមដែរ។ ក្រោយពីមូសខ្លាញីខាំក្នុងរយៈពេល២ទៅ៣ថ្ងៃ រោគសញ្ញានឹងលេចឡើង ដូចជាការឡើងកម្តៅលើស៣៨អង្សារសេ ឈឺក្បាល ឈឺខ្លួនប្រាណ សន្លាតដៃ ជើងជាដើម។​

ក្រសួងបានអំពាវដល់ប្រជាពលរដ្ឋចូលរួមធ្វើអនាម័តតាមលំនៅដ្ឋាន បំបាត់ជម្រកដង្កូវទឹក ដែលជាជម្រកមូសខ្លា។ សម្អាតបរិវាណផ្ទះ កុំមានកន្លែងដក់ទឹក ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ