ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឈ្នះ Ballon d’Or កីឡាករ Ronaldo បោះសម្តី​ឡើង​ឡូយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​លើក​ខ្លួន​ឯង​​ថា ជា​កីឡាករ​បាល់ទាត់​ល្អ​ផ្តាច់​គេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ ហើយ​ខ្លាំង​ជាង Messi…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​លើក​ខ្លួន​ឯង​​ថា ជា​កីឡាករ​បាល់ទាត់​ល្អ​ផ្តាច់​គេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ ហើយ​ខ្លាំង​ជាង Messi និង Neymar ទៅ​​ទៀត ។ នេះ​គឺជា​សម្តី​របស់ Ronaldo ក្រោយ​ពេល​ឈ្នះ​ពាន Ballon d’Or លើក​ទី​៥ កាលពី​ថ្ងៃ​ទី​៨ ។

Ronaldo និយាយ​ប្រាប់​ទស្សនាវដ្តី France Football ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ឡើង​ថា «​ខ្ញុំ​គឺជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ទាំង​ក្នុង​កាលៈទេសៈ​ល្អ និង​មិនល្អ ។ ខ្ញុំ​គោរព​ការ​ស្រឡាញ់ និង​ចូល​ចិត្ត​របស់​អ្នក​ដទៃ ដែល​គាំទ្រ​កីឡាករ​ផ្សេង​ទៀត ។ តែ​ខ្ញុំ​មិន​ដែល​ឃើញ​មាន​នរណា​ម្នាក់​ល្អ​ជាង​ខ្ញុំ​ឡើយ​» ។

គេ​បាន​បន្ត​ថា «​ខ្ញុំ​តែងតែ​គិត​ដូចនេះ​ជា​និច្ច​។ គ្មាន​នរណា​គេ​អាច​ធ្វើ​ល្អ​បាន​ដូច​ខ្ញុំ​ឡើយ​។ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ជា​កីឡាករ​បាល់ទាត់ ដែល​មាន​ភាព​ពេញលេញ​។ ខ្ញុំ​អាច​លេង​បាន​យ៉ាង​ស្ទាត់​ចំពោះ​ជើង​ទាំង​ឆ្វេង​និង​ស្តាំ ល្បឿន​របស់ខ្ញុំ​គឺ​កប់ ខ្ញុំ​មាន​កម្លាំង​ពេញ ខ្ញុំ​ខ្លាំង​ខាង​គិត​និង​ពូកែ​ស៊ុត ហើយ​ក៏​ពូកែ​ខាង​ប​ញ្ចូ​ន​បាន​ឲ្យ​គេ​ដែរ​។ មាន​អ្នកខ្លះ​ស្រឡាញ់ Messi ឬ Neymar ជាង​។ តែ​ខ្ញុំ​សុំ​ប្រាប់​អ្នក​ចុះ​ថា គ្មាន​នរណា​ម្នាក់​អាច​ជា​កីឡាករ​ល្អ​ពេញលេញ​ដូច​ខ្ញុំ​នោះ​ទេ​» ។

ដោយ​អួត​បែប​នេះ​មិន​ទាន់​អស់ Ronaldo បាន​បន្ត​ទៀត​ថា «​គ្មាន​នរណា​ម្នាក់​បាន​ទទួល​ពាន​ច្រើន​ដូច​ខ្ញុំ​នេះ​ទេ ។ ខ្ញុំ​មិនមែន​និយាយ​ត្រឹមតែ​ពាន Ballon d’Or ឡើយ ។ នេះ​មិនមែន​ដោយ​សារ​តែ ខ្ញុំ​ខំប្រឹង​ប្រែង​ហាត់​ខ្លាំងក្លា​នោះ​ទេ ។ ដូច​ជា Mayweather និង LeBron គឺ​សុទ្ធតែ​មិន​មែន​ជោគជ័យ​ដោយ​ចៃដន្យ​នោះ​ឡើយ ។ វា​មាន​ចំណុច​ច្រើន​ដែល​បូក​ផ្សំគ្នា​ធ្វើ​ឲ្យ​យើង​ជោគ​ជ័យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ