ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយពេល​ជួយ​កូន ពេល​នេះ​មន្ត្រី និង​សមត្ថកិច្ច​ជួយ​ឪពុក​ម្តាយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​កាលពី​ពេល​ថ្មី​ៗ​ត្រូវ​បាន​មន្ត្រី និង​សមត្ថកិច្ច​តាម​ប្រមាញ់​ឪពុក ដើម្បី​យក​ទៅ​សួរនាំ​ព្រោះតែ​រឿង​ប្រើ​កម្លាំង​ពលកម្ម​លើ​កុមារ​(​យក​កូន​ដើរ​សុំទាន​) ហើយ​ក្រោយមក​ប្រគល់​កូនប្រុស​២​នាក់​ឲ្យ​ទៅ​រស់នៅ​ជាមួយ​អង្គការ​។ នៅ​រសៀល​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នេះ បាន​ទទួល​អំណោយ​បន្ថែម​ទៀត​របស់​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​កាលពី​ពេល​ថ្មី​ៗ​ត្រូវ​បាន​មន្ត្រី និង​សមត្ថកិច្ច​តាម​ប្រមាញ់​ឪពុក ដើម្បី​យក​ទៅ​សួរនាំ​ព្រោះតែ​រឿង​ប្រើ​កម្លាំង​ពលកម្ម​លើ​កុមារ​(​យក​កូន​ដើរ​សុំទាន​) ហើយ​ក្រោយមក​ប្រគល់​កូនប្រុស​២​នាក់​ឲ្យ​ទៅ​រស់នៅ​ជាមួយ​អង្គការ​។ នៅ​រសៀល​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នេះ បាន​ទទួល​អំណោយ​បន្ថែម​ទៀត​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល ខេត្ត​តាម​រយៈ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​ខេត្ត រួម​ជាមួយ​មន្ត្រី​សង្គមកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ក្រុង​។ គ្រួសារ​ទទួល​អំណោយ​ខាងលើ ប្តី​មានឈ្មោះ ចាន់ ធី អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ តាប់ ហេង អាយុ​២៨​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ក្នុ​ភូមិ​អូរ​ជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

អំណោយ​ទាំងនេះ​រួម​មាន​អង្ក​១០០​គីឡូក្រាម មី​៣​កេស ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ប៊ី​ចេ​ង​៣​កញ្ចប់​ស្មើនឹង​១​គីឡូក្រាម​កន្លះ ខោអាវ​ក្មេង​តូច​៣​កំ​ប្លេ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។ លោក​អនុសេនីយ៍ឯក ឱ​ក សំ​ណុ​ក នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រាប់​កោះសន្តិភាព​ថា អំណោយ​ទាំងនេះ​ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ជួយ​ដល់​គ្រួសារ​ខាងលើ ដើម្បី​សម្រួល​ដល់​ការ​លំបាក​ទម្រាំ​រក​ការងារ បាន​ធ្វើ បន្ទាប់​ពី​បញ្ឈប់​យក​កូន​ដើរ​សុំទាន​។

លោក​អនុសេនីយ៍ឯក​បាន​យក​ប្រសាសន៍​ផ្តាំផ្ញើ​របស់​លោក ឧត្តមសេនីយ៍​ស្នងការ​ណែនាំ​ដល់​គ្រួសារ​មួយ​នេះ​ត្រូវ​កែប្រែ​គ្រួសារ​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​ក្នុង​សង្គម​មិន​ត្រូវធ្វើ​អ្វី​ដែល​ខុសច្បាប់​តទៅ​ទៀត​ឡើយ​។ គួរ​បញ្ជាក់​ថា គ្រួសារ​ខាងលើ​ថ្មី​ៗ​នេះ​ដោយសារ​ជីវភាព​ខ្វះខាត បាន​ប្រគល់​កូនប្រុស​២​នាក់ អាយុ​៧​ឆ្នាំ និង​អាយុ​៣​ឆ្នាំទៅ​រស់នៅ​ជាមួយ​អង្គការ​ក្តី​សង្ឃឹម​គ្មាន​ព្រំដែន ដើម្បី​បាន​រៀនសូត្រ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោយ​ពី​សមត្ថកិច្ច​ប្រមាញ់​តាម​ហៅ​បុរស​ជា​ឪពុក និង​នាំ​ទាំង​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​សួរនាំ និង​បញ្ឈប់​ការ​នាំ​កូន​យក​ទៅ​សុំទាន​បែប​ធ្វើបាប​កូន​៕


https://youtu.be/p7gu8zjhGgo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ