ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយទឹកជំនន់រដ្ឋមន្រ្តីកសិកម្មណែនាំឲ្យយកចិត្តទុកដាក់លើការ រក្សាទឹកទុកដំាដុះក្នុងរដូវប្រាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កសិករតែងតែនិយាយថា កសិកម្មនៅកម្ពុជាពឹងលើមេឃភាគច្រើននៅឡើយ ។ នៅក្នុងខែប្រាំងអាចនឹងគ្មានទឹកស្រោចស្រពផលដំណំាំ ។ ចំណែកក្នុងខែវស្សាអាចត្រូវទឹកជំនន់លិច ។ បន្ទាប់ពីទឹកជំនន់ទើបកន្លងផុតទៅថ្មីៗនេះ…

រាជធានីភ្នំពេញ ៖ កសិករតែងតែនិយាយថា កសិកម្មនៅកម្ពុជាពឹងលើមេឃភាគច្រើននៅឡើយ ។ នៅក្នុងខែប្រាំងអាចនឹងគ្មានទឹកស្រោចស្រពផលដំណំាំ ។ ចំណែកក្នុងខែវស្សាអាចត្រូវទឹកជំនន់លិច ។ បន្ទាប់ពីទឹកជំនន់ទើបកន្លងផុតទៅថ្មីៗនេះ ក្រសួងកសិកម្មបានចេញចរាចរណែនាំឲ្យមន្រ្តីក្រោមឱវាទ និងប្រជាកសិករខិតខំថែរក្សាទឹកទុក្នុងអាង ទំបន់ ដើម្បីកសិករធ្វើការដំាដុះស្រូវបន្តទៀត ពិសេសនៅក្នុងរដូវប្រាំង នាពេលខាងមុខនេះ។

បើតាមក្រសួង ទឹកជំនន់ និងគ្រោះរំាងស្ងួតនៅក្នុងឆ្នាំ២០២០នេះ បានបង្ករផលប៉ះពាល់លើផ្ទៃផលិតកម្មស្រូវចំនួន៣១០ ៥១៤ហិកតា ដែលក្នុងនោះបណ្តាលឲ្យមានការខួចខាតចំនួន១២៧ ១២១ ហិកតា ។

ក្រសួងបានប្រកាសឲ្យដឹងថា ឆ្លើយតបបញ្ហាខូចខាតការដំាដុះរបស់កសិករដោយគ្រោះធម្មជាតិនេះ ក្រសួងបានត្រៀមចែកស្រូវពូជដល់ប្រជាកសិករជាង៦ ៤៣៤តោន និងគ្រាប់បន្លែចំនួន៥៥៨ ២៤៧កញ្ចប់ដល់ប្រជាកសិករដែលរងគ្រោះនៅក្នុងខេត្តក្រុងចំនួន១៩ ។

ជាមួយការប្រកាសបែបនេះ ក្រសួងកសិកម្ម បានណែនាំដល់អង្គភាពក្រោមឳវាទ​ពិសេសមន្ទីរកសិកម្មខេត្ត ក្រុង ទូទំាងប្រទេស ធ្វើការជិតស្និទ្ធជាមួយប្រជាកសិករ ដើម្បីជំរុញការដំាដុះឲ្យមាន្រសិទ្ធិភាព ។ ពិសេសត្រូវតាមដានពីស្ថានភាពប្រភពទឹក ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានបញ្ជាក់នៅក្នុងសារាចរណែនាំមួយ ដែលចេញកាលពីថ្ងៃទី១៣ វិច្ឆិកា ថា «ត្រូវចាត់មន្រ្តីបច្ចេកទេសបន្តចុះតាមដាន និងអប់រំកសិករដែលទទួលបានគ្រប់ពូជដំណាំអំពីបច្ចេកទេសប្រើប្រាស់គ្រាប់ពូជ បច្ចេក​ទេសដាំដុះ ថែទំា និងវិធាន​កម្ចាត់សមាសភាពចង្រៃ ដើម្បីធានាការបង្កើនទិន្នផលឲ្យបានខ្ពស់ជាអតិបរមា និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ។ នេះសម្រាប់ការដាំដុះនៅក្នុងរដូវវស្សានេះ ។

លោករដ្ឋមន្រ្តីបានណែនាំបន្តថា ត្រូវចលនាប្រជាកសិកររួមគ្នាថែទំាអាងស្កុកទឹកទំបន់ប្រឡាយ និងធ្វើការជួសជុលលើកភ្លឺស្រែឡើងវិញ ដើម្បីរក្សាទឹកក្នុងស្រែបានគ្រប់គ្រាន់ ចៀសវាងការកាប់ភ្លឺស្រែដាក់ទ្រូ ឬលប ដែលបណ្តាលឲ្យបាត់បង់ទឹកអស់ពីក្នុងស្រែ ។

សម្រាប់ការដាំដុះនៅក្នុងរដូវប្រាំងខាងមុខ លោកវេង សាខុន បានណែនាំឲ្យមន្រ្តី របស់លោកត្រូវរៀបចំផែនការផលិតកម្មឲ្យបានច្បាស់លាស់ដោយពិនិត្យទៅលើស្ថានភាពប្រភពទឹក និងបរិមាណទឹកដែលមាននៅតាមតំបន់នីមួយៗ ព្រមទំាងរក្សាសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីចៀសវាងការខ្វះខាតទឹកស្រោចស្រពនៅចុងរដូវបណ្តាលឲ្យថយចុះទិន្នផល ឬបាត់បង់ទិន្នផលស្រូវទំាងស្រុង ។

កសិករតំបន់ជាច្រើនតែងតែត្អូញត្អែរពីការខ្វះខាតទឹកក្នុងការដំាដុះ ។ កសិកនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិយាយថា ជារៀងរាល់ឆ្នាំពួកគាត់ធ្វើស្រែបានតែរដូវវស្សាទេ ពួកគាត់ចង់ធ្វើស្រែប្រំាងតែគ្មានទឹកធ្វើស្រែ ។ កសិកនិយាយថា តំបន់គាត់នៅជិតបឹងទន្លេសាប ប៉ុន្តែគ្មានប្រឡាយនាំទឹកពីបឹងទន្លេសាបចូលស្រែនោះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ