ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាតុករ​ប្រឆាំង​លោក​ប្រា​យុទ្ធ ប្រមូល​ផ្តុំ​នៅ​មុខ​ស្ថានទូត​អា​ល្លឺ​ម៉​ង់

3 ឆ្នាំ មុន

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​បាន​ចាប់ផ្តើម​ដង្ហែ​ក្បួន​ទៅ​កាន់​​ស្ថានទូត​អា​ល្លឺ​ម៉​ង់​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​កាលពី​ម្សិលមិញ ដើម្បី​ស្នើ​សុំ​ឱ្យ​អា​ល្លឺ​ម៉​ង់​ពិនិត្យ​មើល​បញ្ហា​របស់​ព្រះមហាក្សត្រ​ថៃ ដែល​គង់នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​។ ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ផ្លូវបំបែក…

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​បាន​ចាប់ផ្តើម​ដង្ហែ​ក្បួន​ទៅ​កាន់​​ស្ថានទូត​អា​ល្លឺ​ម៉​ង់​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​កាលពី​ម្សិលមិញ ដើម្បី​ស្នើ​សុំ​ឱ្យ​អា​ល្លឺ​ម៉​ង់​ពិនិត្យ​មើល​បញ្ហា​របស់​ព្រះមហាក្សត្រ​ថៃ ដែល​គង់នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​។

ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ផ្លូវបំបែក Samyan ប្រហែល​ម៉ោង ៥ ល្ងាច ហើយ​ចាប់ផ្តើម​ដង្ហែរ​ក្បួន​នៅ​លើ​ផ្លូវ​រ៉ា​ម៉ា​ទី​៤ ទៅ​កាន់​ស្ថានទូត​អា​ល្លឺ​ម៉​ង់​នៅ​ផ្លូវ​សា​ថន​។

ពួក​គេ​បាន​និយាយ​ថា ពួក​គេ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​តាម​រយៈ​ស្ថានទូត ដើម្បី​ពិនិត្យ​មើល​ថា​តើ​ព្រះមហាក្សត្រ​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​អា​ល្លឺ​ម៉​ង់ ដោយ​ប្រើ​អំណាច​របស់​ព្រះ​អង្គ​នៅ​លើ​ទឹកដី​អា​ល្លឺ​ម៉​ង់​ឬ​យ៉ាងណា​។

ស្ថានទូត​អា​ល្លឺ​ម៉​ង់​នៅ​ថ្ងៃ​ច័ន្ទ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​សរសេរ​កាលពី​ថ្ងៃ​អាទិត្យ ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ​នៃ​ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​ដោយ​ក្រុម​បាតុករ​និង​ការពារ​ទីតាំង​របស់​ខ្លួន​ដោយ​រដ្ឋាភិបាល​ក្រោម​សន្ធិសញ្ញា Vienna​។

ស្ថានទូត​បាន​និយាយ​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​ញត្តិ​និង​បញ្ជូន​វា​ទៅ​ទីក្រុង​ប៊ែ​រ​ឡាំង ក្នុង​លក្ខខណ្ឌ​ដែល​វា​ត្រូវ​បាន​បញ្ជូន​តាម​លក្ខណៈ​សន្តិភាព​។

ការ​ជួបជុំ​នេះ​បាន​បញ្ចប់​នៅ​ម៉ោង​ប្រហែល ៩​យប់ បន្ទាប់​ពី​សហ​ប្រធាន​ម្នាក់​បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា ឯកអគ្គរដ្ឋទូត​បាន​និយាយ​ថា​លោក​នឹង​បញ្ជូន​លិខិត​របស់​ពួក​គេ​ទៅ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ