ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ថា លោក​ត្រាំ​បាន​បញ្ចប់​ការ​ព្យាបាល​ពេញលេញ​ហើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សេត​វិមាន White House បាន​ចេញ​កំណត់​ហេតុ​មួយ​ពី​គ្រូពេទ្យ​របស់​ប្រធានាធិបតី​ត្រាំ លោក​វេជ្ជបណ្ឌិត…

អា​មេ​រិ​ក ៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សេត​វិមាន White House បាន​ចេញ​កំណត់​ហេតុ​មួយ​ពី​គ្រូពេទ្យ​របស់​ប្រធានាធិបតី​ត្រាំ លោក​វេជ្ជបណ្ឌិត Sean Conley ដែល​បាន​សរសេរ​ថា លោក​ត្រាំ បាន​បញ្ចប់​ការ​ព្យាបាល​របស់​លោក សម្រាប់​ការ​ព្យាបាល​កូ​វី​ដ ដូចដែល​បាន​កំណត់​ដោយ​ក្រុម​គ្រូពេទ្យ​។

លោក​វេជ្ជបណ្ឌិត Conley សរសេរ​ថា ការ​ពិនិត្យ​រាង​កាយ របស់​លោក​ប្រធានាធិបតី​នៅ​តែ​មាន​ស្ថេ​រ​ភាព និង​គ្មាន​ការ​ចង្អុលបង្ហាញ​ណាមួយ​ដើម្បី​បង្ហាញ​ពី​កា​រវិ​វត្ត​នៃ​ជំងឺ​នោះ​ទេ​។

Impatient Trump stuck in White House | Cowra Guardian | Cowra, NSW

កំណត់ហេតុ​នោះ​បាន​សរសេរ​ថា​៖ «​សរុប​មក​គាត់​បាន​ឆ្លើយ​តប​យ៉ាង​ល្អ ចំពោះ​ការ​ព្យាបាល​ដោយ​គ្មាន​ការ​បង្ហាញ​ពី​ផល​ប៉ះពាល់​អាក្រក់​របស់​ថ្នាំ​ឡើយ​»។​

Trump's history of mistruths is undermining his doctors - Los Angeles Times

លោក​វេជ្ជបណ្ឌិត Conley ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ថ្ងៃ​សៅរ៍​នេះ នឹង​ជា​គម្រប់​១០​ថ្ងៃ​នៃ​ការ​រក​ឃើញ​ថា លោក​ត្រាំ​មាន​ផ្ទុក​ជម្ងឺ​កូ​វី​ដ​១៩​។ ផ្អែក​លើ​គន្លង​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ ក្រុម​គ្រូពេទ្យ​រំពឹង​យ៉ាង​ពេញលេញ​ថា មានការ​វិល​ត្រឡប់​មក​រក​សុខភាព​ដូច​ដើម ប្រកបដោយ​សុវត្ថិភាព​របស់​លោក​ត្រាំ​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ edition

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ