ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍ខ្មែរចង់រើរោងចក្រពីប្រទេសផ្សេងចូលមកកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក Masashiro Miyao  ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជាបាន ប្រាប់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរថា ក្រុម​ហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន…

រាជធានីភ្នំពេញ ៖ លោក Masashiro Miyao  ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជាបាន ប្រាប់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរថា ក្រុម​ហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន នៅក្នុងនោះកម្ពុជា គឺជាប្រទេសមួយក្នុងចំណោម​ប្រទេសអទិភាពសម្រាប់វិនិយោគិនជប៉ុន។

ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន បានឲ្យដឹងផងដែរថា ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងតែមានការចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់។

ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។  

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា។ លោកបានលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែមទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។

លោក ប៉ាន សូរស័ក្ដិ បានគាំទ្រក្រុមហ៊ុនជប៉ុនក្នុងការធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្ម នឹងបន្ដសហប្រតិបត្តិការជាមួយអង្គការ JETRO ក្នុងការគាំទ្រអាជីវកម្មជប៉ុននៅកម្ពុជា។

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO របស់ជប៉ុននេះ ធ្លាប់បាន ឲ្យដឹងកាលពីខែមករាឆ្នាំ ២០២០ នេះថា កម្ពុជាបានសម្រេចការនាំចេញទំនិញទៅកាន់ជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ជិត ១៥០លានដុល្លារអាមេរិក កើនឡើងជាង ៤% ធៀបនឹងឆ្នាំ២០១៩ខណៈ ជប៉ុននាំចូលទំនិញមកកម្ពុជាវិញមានទំហំទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ។

JETRO ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ សម្រេច​បាន​ប្រមាណ ២,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ជាង ១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៧​% ធៀប​នឹង​ឆ្នាំ​២០១៨ ខណៈ​ដែល​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ជាង ៥៦០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ៣៣​%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ