ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​គ្រោង​ប្រើ​ប័ណ្ណ​ថ្មី​បែប​បច្ចេកវិទ្យា​សម្រាប់​អ្នក​សារព័ត៌មាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​គ្រោង​ប្រើប្រាស់​ប័ណ្ណ​ថ្មី តាម​បែប​បច្ចេកវិទ្យា​ទំនើប សម្រាប់​អ្នក​សារព័ត៌មាន ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ប្រមូល​ទិន្នន័យ​ទាំង​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ និង​អង្គភាព​ព័ត៌មាន​ឯកជន ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​វិជ្ជា​ជិ​វៈ​របស់​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​គ្រោង​ប្រើប្រាស់​ប័ណ្ណ​ថ្មី តាម​បែប​បច្ចេកវិទ្យា​ទំនើប សម្រាប់​អ្នក​សារព័ត៌មាន ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ប្រមូល​ទិន្នន័យ​ទាំង​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ និង​អង្គភាព​ព័ត៌មាន​ឯកជន ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​វិជ្ជា​ជិ​វៈ​របស់​ខ្លួន ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កម​រា ឆ្នាំ​២០១៨ ។

លោក ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កម​រា ឆ្នាំ​២០១៨ នេះ​ថា ការ​ប្រើប្រាស់​ប័ណ្ណ​ព័ត៌មាន​គំរូ​ថ្មី​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​សារព័ត៌មាន ក្នុង​ការ​ចូល​ទៅ​យក​ព័ត៌មាន​ក្នុង​ស្ថាបន​នានា ។

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ប័ណ្ណ​ថ្មី​នេះ នឹង​ធានា​សន្តិសុខ​កម្រិត​ខ្ពស់ និង​អាច​សម្គាល់​អត្តសញ្ញាណ​របស់​អ្នក​សារព័ត៌មាន មក​ពី​អង្គភាព​ណា​បាន​ពិតប្រាកដ​ជាក់លាក់ ។ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​រូប​នេះ​បាន​បញ្ជាក់​ថា លក្ខណ​ពិសេស​របស់​ប័ណ្ណ​ថ្មី​នេះ គឺ​មាន Chip ភ្ជាប់ QR Code ដែល​អាច​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ត្រួតពិនិត្យ​បាន​ភ្លាម​ៗ ក្នុង​ករណី​សង្ស័យ​ថា មាន​អ្នក​កាន់​ប័ណ្ណ​ពិតប្រាកដ ឬ​ក្លែងបន្លំ ។

ជាមួយ​គ្នា​នេះ ក្រសួង​ព័ត៌មាន ចង់​ឲ្យ​ប័ណ្ណ​ថ្មី​បែប​បច្ចេកវិទ្យា​នេះ អាច​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ណ៍​ជាមួយ​អង្គភាព​ផ្សេង​ៗ ដូច​ជា​ហាង​កាហ្វេ ឬ​ភោជនីយដ្ឋាន ដែល​អាច​បញ្ចុះតម្លៃ​ផ្សេង​ៗ ដល់​អ្នក​សារព័ត៌មាន ។

លោក ផុស សុវណ្ណ បន្ត​ថា ការ​ប្រើប្រាស់​ប័ណ្ណ​ថ្មី​នេះ កាន់តែ​មាន​ប្រយោជន៍ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្រៅប្រទេស​ដូច​ជា ប្រទេស​ឥណ្ឌា ចិន វៀតណាម និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ក្រសួង​ព័ត៌មាន​ធ្លាប់​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ