ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បង្កើត​ច្បាប់ «សភា​កសិ​ឧស្សាហ​​កម្ម​កម្ពុជា​» ​ដើម្បី​ដោះស្រាយ​បញ្ហា​​​ទាន់​ពេល

3 ឆ្នាំ មុន

ក្រសួងកសិកម្ម​បាន​កំពុង​ប្រមូល​ធាតុ​ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់ ស្តី​ពី «សភា​កសិ​ឧស្សា​ហ​កម្ម​​កម្ពុជា​» ធ្វើ​យ៉ាងណា​ឲ្យ សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណ​សុគត​ភាព ពេញលេញ គ្រប់​ជ្រុង​ជ្រោយ និង​អាច​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ សំដៅ​បម្រើ​ផលប្រយោជន៍​ដ៏​ជាក់លាក់​ដល់​ក្រុមហ៊ុន សមាគម…

ក្រសួងកសិកម្ម​បាន​កំពុង​ប្រមូល​ធាតុ​ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់ ស្តី​ពី «សភា​កសិ​ឧស្សា​ហ​កម្ម​​កម្ពុជា​» ធ្វើ​យ៉ាងណា​ឲ្យ សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណ​សុគត​ភាព ពេញលេញ គ្រប់​ជ្រុង​ជ្រោយ និង​អាច​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ សំដៅ​បម្រើ​ផលប្រយោជន៍​ដ៏​ជាក់លាក់​ដល់​ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ​សហភាព សហគមន៍​កសិកម្ម ជាដើម​។

បើ​តាម​ក្រសួង សេចក្តីព្រាងច្បាប់​នេះ អាច​ចាត់​ទុក​បាន​ថា ​ជា​វិធានការ​គន្លឹះ និង​ចាំបាច់​មួយ​សម្រាប់​​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ បាន​សម​ស្រប ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ស្រប​តាម​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច ដែល​បាន​ដាក់​ចេញ​កន្លង​មក ហើយ​ពិត​ណាស់​យន្តការ​ដោះស្រាយ​បញ្ហា​នេះ សម​ស្រប​តាម​បរិបទ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដែល​សមាជិក​សភា​កសិឧស្សាហកម្ម​ត្រូវ​ច្បាម​យក​កាលានុវត្ត​ភាព​​នេះ ធ្វើ​ជា​ឱកាស​មាស​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កសិកម្ម ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​រីក​ចម្រើន បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​កសិករ និង​ទ្រទ្រង់​ខឿ​ង​សេដ្ឋកិច្ចជាតិ​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួង​ស​កិ​កម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា សុំ​យោ​បល់ និង​ផ្តល់​ធាតុ​ចូល​សំខាន់​ៗ​លើ​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ដោយ​មាន​តំណាង​ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាព​សហគមន៍​ដែល​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ជា​ច្រើន​រូប​ទៀត​។

សូម​ជម្រាប​ថា​គេ​បានដឹង​ថា ​វិស័យ​កម្ពុជា​នៅ​កម្ពុជា​បាន​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​នោះ​មាន​បច្ចេកទេស​ដាំ​ដុះ បញ្ហា​ទុន ទឹក ទីផ្សារ និង​វត្ថុធាតុដើម​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹមសត្វ មាន​ដូច​ជា​ជី ចំណី​សត្វ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ