ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងបេសកកម្មការទូតនៅកម្ពុជាជាង១ឆ្នាំលោក Patrick Murphyបានជួបលោក កឹម សុខា៥ដង

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំា នៅកម្ពុជា លោក Patrick Murphy បានជួបលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆំាងនៅរសៀលថ្ងៃទី២២…

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំា នៅកម្ពុជា លោក Patrick Murphy បានជួបលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆំាងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅគេហដ្ឋាន របស់លោក កឹម សុខា។

លោកកឹម សុខា ដែលកំពុងជាប់ចោទពីទោសក្បត់ជាតិ បានឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម FACEBOOK របស់លោកថា “ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមកជួបនៅគេហដ្ឋានរបស់ខ្ញុំ ក្នុងចំណោមជំនួប៥លើក ក្នុងរយៈពេលប្រមាណមួយឆ្នាំនៃបេសកកម្មរបស់គាត់នៅកម្ពុជា”។

អតីតមេដឹកនាំគណបបក្សប្រឆំាង ដែលបានរំលាយដោយតុលាការកំពូលបានឲ្យដឹងថា ​ ក្នុងជំនួបរវាងលោកនឹងឯកអគ្គរដ្ឋទូតអាមេរិកនេះ បានសំណេះសំណាល ពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ជាពិសេសបានផ្តោតលើផលប៉ះពាល់ដោយសារជំងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់​ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។

លោក Patrick Murphy ត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩។ ក្នុងបេសកកម្មរបស់លោកនៅភ្នំពេញ គេបានលោកបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជាសំខាន់ៗនិងបានជួបពិភាក្សាការងារជាមួយមន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើន និងបានជួបពលរដ្ឋតាមបណ្តាលខេត្តទៀតផង ក្រៅពីការជួបលោកកឹម សុខា ៥លើកនេះនោះ។

ខណៈដែលថ្ងៃទី២៣តុលាជិតចូលមកដល់ នៅថ្ងៃនេះ លោក កឹម សុខា បានអំណរគុណសហរដ្ឋអាមេរិក និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣តុលា១៩៩១ ដែលបានផ្តល់ជំនួយដល់រាជ   រដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរយ៉ាងសន្ធឹកសន្ធាប់លើវិស័យនានា រហូតមកដល់សព្វថ្ងៃនេះ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ