ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​នៅ​តែ​មិន​បន្ធូរ​ដៃ​នៅ​ឥណ្ឌូ​នេ​ស៊ី ​និង​ហ្វី​លី​ពី​ន

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី​, ហ្វី​លី​ពី​ន​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ខណៈ​ដែល​ករណី​កូវីដ​​នៅ​តែ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មានការ​ឆ្លង​ថ្មី​ចំនួន​៧ ដែល​រាល់​ការ​នាំ​ចូល​បាន​​កាលពី​ថ្ងៃអាទិត្យ និង​ការ​ព្យាបាល​ជា​ទាំងស្រុង​១០០% ​នៅ​ប្រទេស​កម្ពុជា​យើង​ជា​លើក​​ទី​២…

ឥណ្ឌូ​នេ​ស៊ី​, ហ្វី​លី​ពី​ន​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ខណៈ​ដែល​ករណី​កូវីដ​​នៅ​តែ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មានការ​ឆ្លង​ថ្មី​ចំនួន​៧ ដែល​រាល់​ការ​នាំ​ចូល​បាន​​កាលពី​ថ្ងៃអាទិត្យ និង​ការ​ព្យាបាល​ជា​ទាំងស្រុង​១០០% ​នៅ​ប្រទេស​កម្ពុជា​យើង​ជា​លើក​​ទី​២ ក៏​ដោយ ​ប៉ុន្តែ​ជំងឺ​កូ​វី​ដ​១៩ ​នៅ​តែ​បន្ត​បង្ក​ភាព​អន្តរាយ​ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​និង​ហ្វី​លី​ពី​ន ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ករណី​ឆ្លង​ថ្មី​ជាង ៣,០០០​នាក់ និង ច្រើន​ជាង​៧០​នាក់​បាន​​បាត់​បង់​ជីវិត​។

ទិន្នន័យ​ពី​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​អាទិត្យ​ បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​​ថ្មី​ចំនួន ៣,៦៣៦​នាក់ ​និង​មាន​អ្នក​​បាត់​បង់​ជីវិត​ថ្មី ៧៣​នាក់។

របាយការណ៍​ចុង​ក្រោយ បានឱ្យ​ដឹង​ថា ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នោះ​មាន​ចំនួន ២១៨,៣៨២​នាក់ និង​អ្នក​​បាត់​បង់​ជីវិត​​ដល់ ៨,៧២៣​នាក់ ដែល​ជា​ចំនួន​អ្នក​បាត់​បង់​ជីវិត​ខ្ពស់​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​។

Millions suffer job loss in Philippines due to pandemic, survey says |  Catholic News in Asia | LiCAS.news | Licas News

រដ្ឋធានី​ចា​កា​តា នឹង​ធ្វើការ​រឹត​បន្តឹង​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​គ្រប់​គ្រង​​ការ​រីក​រាលដាល​នៃ​ជំងឺ​​នេះ​នៅ​ក្នុង​ទីក្រុង​ធំ​របស់​ខ្លួន​។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃអាទិត្យ​ បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ៣,៣៧២​នាក់ និង ៧៩​នាក់​ទៀត​បាន​​បាត់​បង់​ជីវិត​។

SE Asia virus toll rises as Philippines ramps up testing

នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​មួយ​ក្រសួងសុខាភិបាល​បាន​និយាយ​ថា ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​របស់​ប្រទេស​នេះ​បាន​កើនឡើង​ដល់ ២៦១,២១៦​ករណី ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់ ខណៈ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​បាន​កើនឡើង​ដល់ ៤,៣៧១ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ