ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ៖ មានវ៉ាក់សំាងពលរដ្ឋនឹងមានអារម្មណ៍ល្អចេញទៅស្តារជីវភាពឡើងវិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រកាសពីការទិញវ៉ាក់សំាងការពារកូវីដ១៩ មកចាក់ជូនពលរដ្ឋកម្ពុជារបស់ប្រមុខរដ្ឋាភិបាលបានទទួលការស្វាគមន៍ពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។ អ្នកជំនួញ មន្រ្តីរាជការ ព្រះសង្ឃ និងពលរដ្ឋជាទូទៅបានចូលរួមបរិច្ចាគថវិកាជាមួយរដ្ឋាភិបាលតាមលទ្ធភាពរបស់ខ្លួន ។…

រាជធានីភ្នំពេញ ៖ ការប្រកាសពីការទិញវ៉ាក់សំាងការពារកូវីដ១៩ មកចាក់ជូនពលរដ្ឋកម្ពុជារបស់ប្រមុខរដ្ឋាភិបាលបានទទួលការស្វាគមន៍ពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។ អ្នកជំនួញ មន្រ្តីរាជការ ព្រះសង្ឃ និងពលរដ្ឋជាទូទៅបានចូលរួមបរិច្ចាគថវិកាជាមួយរដ្ឋាភិបាលតាមលទ្ធភាពរបស់ខ្លួន ។

សាធារណជនជាច្រើនបានបង្ហាញក្តីសង្ឃឹមថា នៅពេលមានវ៉ាក់សំាងការពារ ពលរដ្ឋនឹងមានអារម្មណ៍ធូរស្រាលពីបញ្ហាជំងឺកូវីដ១៩ ហើយពួកគាត់អាចចេញទៅប្រកបរបរទទួលជាធម្មតាវិញ ដោយកក់ក្តៅជាងរយៈពេលជិតមួយឆ្នាំមកនេះ ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានរំលាយដោយតុលាការកំពូល បានសម្តែងការគំាទ្រ ដល់វិធានការរបស់រដ្ឋាភិបាល ក្នុង​ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​​ ។ លោកបានបញ្ជាក់ថា« ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយ​​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ» ។

ជាមួយគ្នានេះអតីតមេដឹកនាំបក្សប្រឆំាងរូបនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធាន​ មានមធ្យោបាយ ជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងកូវីដ-១៩​នេះ​ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ​ តាមផងដែរ ។

ចំណែកលោកព្រាប កុល ដែលជាអតីតអ្នកដឹកនាំអង្គការសង្គមស៊ីវិលមួយរូប បានអបអរសាទរ ថ្លែងអំណរគុណដល់លោកឧកញ៉ា អ្នកមានទ្រព្យមួយចំនួនដែលតែងតែផ្តល់ថវិកាជួយរដ្ឋាភិបាលក្នុងការងារសង្គម ។ តែលោកបានស្នើរូបមន្ត ដើម្បីឲ្យមានសកម្មភាពមនុស្សធម៌នៅក្នុងសង្គមជាតិ ជាជាងមានតែឧកញ៉ា អ្នកមានប្រាក់មួយចំនួនតូចបរិច្ចាគនោះ ។

បើតាមលោកព្រាប កុល ការលើកកម្ពស់ វប្បធម៌ចែករំលែកតាមរូបមន្តសមធម៌ ដោយមានការចូលរួមពីមហាជន មានព្រះមហាក្សត្រខ្មែរជាប្រធានកិត្តិយស ។ តំណាងរាជរដ្ឋាភិបាល ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រីជាប្រធានប្រតិបត្តិតំណាងអង្គការសង្គមស៊ីវិល ជាសមាជិក តំណាងអង្គការសុខភាពពិភពលោក (WHO) ជាអ្នកសង្កេតការណ៍និង តំណាងសភាពាណិជ្ជកម្ម ឬវិស័យឯកជនជាសមាជិក ។

លោកព្រាបកុល បានអះអាងថា លោក ត្រៀមថវិកា ១ពាន់ដុល្លារសម្រាប់ចូលរួមបរិច្ចាគទៅលើថ្លៃថ្នាំវ៉ាក់សាំង ជូនពលរដ្ ឋ។ ដោយក្នុងនោះ ថវិកាលោក៥០០ដុល្លារ និង៥០០ដុល្លារទៀតជាចំណែកភរិយារបស់លោក ។

ចំណែកលោក យ៉ង់ សំាងកុមារ ដែលជាអ្នកនយោបាយម្នាក់បានសង្ឃឹមថា នៅឆ្នាំ២០២១ ស្ថានភាពកូវីឌ១៩ អាចល្អប្រសើរវិញ ដោយសារវ៉ាក់សាំងអាចចាប់ផ្តើមប្រើបាន ។ កម្ពុជាក៏ចាប់ផ្តើមត្រៀមថវិកាទិញវ៉ាក់សាំងដែរ។ «យើងសូមស្វាគមន៍ការចាប់ផ្តើមការត្រៀមវ៉ាក់សាំងដែលជាកាតព្វរបស់រដ្ឋាភិបាល ដើម្បីសុខភាពសាធារណ: ។ ការចូលរួមរបស់ប្រជាពលរដ្ឋតាមលទ្ធភាពជាការជួយបន្ថែម» ។

លោកព្រាប កុល បានយល់ឃើញថា ការចំណាយថវិកាទិញចាក់វ៉ាក់សាំង (ដែលធានាគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាព) ដល់ពលរដ្ឋគ្រប់គ្នា អាចធានាបាននូវសុវត្ថិភាព និងដំណើរការចរន្តសេដ្ឋកិច្ចឡើងវិញ ដែលនឹងផ្តល់ឱកាសឱ្យពលរដ្ឋអាចប្រកបមុខរបររកប្រាក់ចំណូលបានវិញ ច្រើនជាងការចំណាយថ្លៃវ៉ាក់សាំង ។ លោកបានបញ្ជាក់ថា នៅពេលមានវ៉ាក់សំាងពលរដ្ឋអាចមានអារម្មណ៍ធូស្បើយ បន្ថយភាពតានតឹង (depression)ខុសពីស្ថានភាពបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសពីផែនការទិញវ៉ាក់សំាង ១លានដូស ចាក់ជូនពលរដ្ឋនៅក្នុងដំណាក់ដំបូង ។ លោកបានស្នើឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចពិភាក្សាពីបញ្ហានេះ ។ បន្ទាប់ពីសម្តេចបានប្រកាសពីផែនការទិញវ៉ាក់សំាងនេះ មានសប្បុរសជនច្រើនបានចូលរួមបរិច្ចាគថវិកាជាមួយរដ្ឋាភិបាល ។ សរុបថវិកាក្នុងដំណាក់កាលដំបូងៗ ទទួលបានជាង១៨លានដុល្លារអាមេរិកហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ