ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ ​ហានិភ័យនៅខ្ពស់​តែកង​ទ័ព​មូកខៀវកម្ពុជា៧៣នាក់ចេញទៅបំពេញ​បេសកកម្មក្រៅប្រទេស

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្នុងបេសកកម្មមនុស្សធម៌ ការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ កងអនុសេនាធំអាវុធហត្ថ​មួកខៀវកម្ពុជាលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់…

រាជធានីភ្នំពេញ៖ ក្នុងបេសកកម្មមនុស្សធម៌ ការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ កងអនុសេនាធំអាវុធហត្ថ​មួកខៀវកម្ពុជាលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ បានចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីប្តូរវេន កងអាវុធហត្ថលេខ៨៦១ ត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុ​ភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

បេសកកម្មមនុស្សធម៌របស់កងទ័ពកម្ពុជានៅក្រោមឆត្រអង្គការសហប្រជាជាតិនេះ ធ្វើឡើងក្នុងពេលដែលពិភពលោកនៅតែរាតត្បាតដោយសារជំងឺកូវីដ១៩ ប៉ុន្តែជំងឺនេះមិនអាចបង្អាក់ទឹកចឹត្តមនុស្សធម៌ របស់កងកម្លំាងទ័ពខ្មែរនោះឡើយ។

នៅពេលជូនដំណើរយោធាកម្ពុជាទាំង ៧៣នាក់ ទៅបំពេញបេកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនេះ លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈ កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានក្រើនរំលឹកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេស កកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន។

លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានណែនាំដល់កងកម្លំាងកម្ពុជា ទាំងអស់ត្រូវថែរក្សា​ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យបានល្អដើម្បីលើកតម្កើង កិត្តិយសប្រទេស​កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសត្រូវចេះស្រឡាញ់ យកអាសារគ្នាដូចបងប្អូនបង្កើតនៅគ្រប់កាលៈទេសៈនានា។

ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥ពាន់នាក់ ក្នុងនោះមានស្រ្តីចំនួនជាងរហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។

សូមជម្រាបថា នៅក្នុងបេសកកម្មការងារមនុស្សធម៌ ពេលមានជំងឺកូវីដ១៩ រាត​ត្បាតនេះ កងទាហានកម្ពុជាម្នាក់បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាលី ក្នុងពេលលបំពេញបេសកកម្ម គឺលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ