ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ចំនួនអ្នកខ្ចីប្រាក់ធ្លាក់ចុះ ហើយកម្ចីមានហានិភ័យក៍ឡើងខ្ពស់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចំនួនពលរដ្ឋខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុមានការថយចុះនៅកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតខ្លំាងនៅក្នុងឆ្នាំ២០២០។ កាលនេះអត្រាហានិភ័យប្រាក់កម្ចី ក៍មានកម្រិតខ្ពស់ ខុសពីសព្វដងផងដែរ​។ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ប្រាក់ឥណទានដល់ពលរដ្ឋប្រមាណ២លាននាក់ ដោយសារ…

រាជធានីភ្នំពេញ ៖ ចំនួនពលរដ្ឋខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុមានការថយចុះនៅកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតខ្លំាងនៅក្នុងឆ្នាំ២០២០។ កាលនេះអត្រាហានិភ័យប្រាក់កម្ចី ក៍មានកម្រិតខ្ពស់ ខុសពីសព្វដងផងដែរ​។

វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ប្រាក់ឥណទានដល់ពលរដ្ឋប្រមាណ២លាននាក់ ដោយសារ វិបត្តិកូវី-១៩ នៅឆ្នាំ​២០២០ កន្លងមកនេះ គ្រឹះស្ថានហិរញ្ញវត្ថុ បានអនុម័តឱ្យមានការរៀបចំឥណទានឡើងវិញ ដល់អតិថិជនប្រមាណ២៨ម៉ឺននាន់ ក្នុងទំហំទឹកប្រាក់ប្រមាណ១.៤០០លានដុល្លារ ក្នុងនោះពលរដ្ឋដែលបានស្នើសុំ ប្រមាណ៣០ម៉ឺននាក់។

ឆ្នាំ២០២០អ្នកជំនាញថាវិស័យហិរញ្ញវត្ថុបានឱនភាពគួរឲ្យកត់សម្គាល់។ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុ បានឲ្យដឹងថា ឆ្នំា២០២០ វិស័យហិរញ្ញវត្ថុ បានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក្នុងកមិ្រតគួរសម ចាប់ពីខែមេសាឆ្នាំ២០២០មក ។

ផលប៉ះពាល់វិស័យហិរញ្ញវត្ថុមានការរៀបចំឥណទានឡើងវិញ ចំនួនពលរដ្ឋខ្ចីប្រាក់មានការធ្លាក់ចុះ ហើយឥណទានមានហានិភ័យ បានកើនឡើងជាដើម។ «ផលប៉ះពាល់បានស្ទុះឡើងជាកំហុក តែយើងអាចគ្រប់គ្រងបាន។ ជាធម្មតាក្នុងវិស័យមីក្រូហិរញ្ញវត្ថុឥណទានមានហានិភ័យវាមានកម្រិតជាង១% ប៉ុន្តែនៅខែមេសាខែមិថុនា ឆ្នំា២០២០កន្លងទៅនេះហានិភ័យបានឡើងដល់ជិត៣% មានន័យថាវាកើនឡើងស៊ឹងធ្វើដង» ។

មន្រ្តីខាងលើបានឲ្យដឹងថា ឥណទានថ្មីៗ កាលពីពាក់កណ្តាលឆ្នាំ២០២០ បានធ្លាក់ចុះប្រហែល៥០%ប្រៀបធៀបទៅនិងឆ្នំា២០១៩។ “ឥណទានធ្លាក់ចុះខ្លំាងគឺនៅខែមេសានិងខែឧសភាឆ្នាំ២០២០​ ប៉ុន្តែសញ្ញាល្អចាប់ពីខែមិថុនាមកយើងសញ្ញាល្អវិលត្រឡប់មករកភាពដូចដើមចាប់ពីខែមិថុនាមក ហានិភ័យឥណទានបានធ្លាក់ចុះមកវិញដែរ ហើយឥណទានថ្មីចាប់ផ្តើមមានកំណើនឡើងវិញ »។

លោក ផល វ៉ាន់ឌី មានក្តីសង្ឃឹមថាវិស័យហិរញ្ញវត្ថុឆ្នាំ២០២១នឹងល្អប្រសើរឡើងវិញ។

ប្រាក់ឥណទានបានជួយលើកកម្ពស់ជីវភាពពលរដ្ឋមួយចំនួនឲ្យបានប្រសើឡើងតាមរយៈការដែលមានទុនប្រកបមុខរបរ ទោះបីកន្លងមកមានការលើកឡើងថាអត្រាការប្រាក់វិស័យហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតខ្ពស់យ៉ាងក្តី។ មន្រ្តីអះអាងបច្ចុប្បន្នគ្រឹះស្ថានហិរញ្ញវត្ថមានការប្រកួតប្រជែងគ្នាខ្លំាង ដែលនឹងអាចផ្តល់នូវអត្ថប្រយោជន៍ច្រើនទៀតដល់ពលរដ្ឋ។ ពួកគេបានស្នើដល់ពលរដ្ឋគួរសួរនាំគ្រឹះស្ថានហិរញ្ញវត្ថុឲ្យបានច្រើនស្ថាប័នមុនធ្វើការសម្រេចចិត្តខ្ចីប្រាក់ ដើម្បីរើសបានគ្រឹះស្ថានមួយដែលមានលក្ខណ្ឌល្អ។ មន្រ្តីផ្តាំថា កុំខ្ចីប្រាក់ពីស្ថានដដែលៗ ដោយមិនបានសិក្សាស្រាវស្រាវបានច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ