ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​បង្ហាញ​ថា អាកាសធាតុ​ក្តៅ​អាច​ធ្វើ​ឱ្យ​ទារក​កើតមក​មិនសូវ​ល្អ

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្ត្រី​ដែល​ត្រូវ​បាន​ប៉ះពាល់​នឹង​អាកាសធាតុ​មាន​សីតុណ្ហភាព​ខ្ពស់ ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ អាច​នឹង​មាន​ទារក​មិន​គ្រប់​ខែ ឬ​ទារក​​បាត់​បង់​ជីវិត​​ក្នុង​ផ្ទៃ​។ ពួក​គេ​បាន​រាយការណ៍​នៅ​ក្នុង…

តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្ត្រី​ដែល​ត្រូវ​បាន​ប៉ះពាល់​នឹង​អាកាសធាតុ​មាន​សីតុណ្ហភាព​ខ្ពស់ ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ អាច​នឹង​មាន​ទារក​មិន​គ្រប់​ខែ ឬ​ទារក​​បាត់​បង់​ជីវិត​​ក្នុង​ផ្ទៃ​។

ពួក​គេ​បាន​រាយការណ៍​នៅ​ក្នុង BMJ ដែល​ជា​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ថា លទ្ធផល​ទាំងនេះ​ដែល​ត្រូវ​​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ភាព​ក្រីក្រ ជា​ពិសេស​នៅ​ក្នុង​តំបន់​ត្រូ​ពិ​ក​ទំនងជា​នឹង​កើន​ឡើង​ជាមួយនឹង​ការ​ឡើង​កំ​ដៅ​ផែនដី ជា​ពិសេស​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ​ញឹកញាប់​។

ដើម្បី​បញ្ជាក់​ពី​ផល​ប៉ះពាល់​នៃ​ការ​ឡើងក​ម្តៅ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​ការ​មាន​ផ្ទៃពោះ​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ដឹកនាំ​ដោយ លោក Matthew Chersich មក​ពី​វិទ្យាស្ថាន​សុខភាព​បន្ត​ពូជ​និង​មេរោគ​អេ​ដស៍ នៅ​ទីក្រុង Johannesburg បាន​ពិនិត្យ​លើ​ការ​ស្រាវជ្រាវ​ចំនួន ៧០ លើ​ក្រុម​អ្នកមាន អ្នកក្រ និង​អ្នកមាន​ចំណូល​មធ្យម​។

Warmer world linked to poor pregnancy results: study, Europe News & Top  Stories - The Straits Times

ក្នុង​ចំណោម​ការ​សិក្សា​ចំនួន ៤៧ ដែល​ទាក់ទង​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ មាន​ចំនួន ៤០ បាន​រាយការណ៍​ថា វា​កើត​មាន​ច្រើន​ទៅ​លើ​អ្នក​ដែល​នៅ​តំបន់​អាកាសធាតុ​ក្តៅ​។ ការ​រក​ឃើញ​ថ្មី​បាន​បង្ហាញ​ថា អត្រា​នៃ​ការ​កើត​មិន​គ្រប់​ខែ​បាន​កើន​ឡើងជា​មធ្យម ៥% ក្នុង​ការ​កើនឡើង​មួយ​អង្សា​សេ​។

ដូចដែល​បាន​រំពឹង​ទុក លទ្ធផល​នៃ​ការ​មាន​ផ្ទៃពោះ​មិនល្អ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​សីតុណ្ហភាព គឺ​ខ្លាំង​បំផុត​ក្នុង​ចំណោម​ស្ត្រី​ក្រីក្រ​។

Warmer global temperatures linked to poor pregnancy outcomes | Free  Malaysia Today

ពួក​គេ​បាន​បន្ថែម​ទៀត​ថា ការ​ស្រាវជ្រាវ​បន្ថែម និង គោលនយោបាយ​សុខភាព គឺជា​គោលដៅ​គួរតែ​ជា​អាទិភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ