ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តស៊ូ​មតិ​លើក​ទី​២ គឺ​អាច​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​រប​ស់​លោក​​ត្រាំ

3 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Frank Fahrenkopf សហ​ប្រធាន​នៃ​គណៈកម្មាធិការ​កម្មវិធី​តស៊ូ​មតិ​រវាង​បេក្ខភាព​ប្រធានាធិបតី នៅ​តែ​មាន​គំរោង​សម្រាប់​ការ​ជជែក​ដេញដោល​ប្រធានាធិបតី​លើក​ទី​២​។…

អា​មេ​រិ​ក ​៖ ​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា លោក Frank Fahrenkopf សហ​ប្រធាន​នៃ​គណៈកម្មាធិការ​កម្មវិធី​តស៊ូ​មតិ​រវាង​បេក្ខភាព​ប្រធានាធិបតី នៅ​តែ​មាន​គំរោង​សម្រាប់​ការ​ជជែក​ដេញដោល​ប្រធានាធិបតី​លើក​ទី​២​។ ទោះ​យ៉ាងណា​ក៏​ដោយ គេ​មិន​មានការ​ព្រួយបារម្ភ​ទេ​។ អ្វី​គ្រប់យ៉ាង​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​របស់​លោក​ប្រធានាធិបតី​និង​ថា​តើ​មនុស្ស​នៅ​ជុំវិញ​លោក រួម​ទាំង​នាវិក​នៃ​គណៈកម្មការ​នឹង​មាន​សុវត្ថិភាព​ដែរ​ឬទេ​។

លោក Frank បាន​និយាយ​ថា​៖ «​វា​នឹង​ពឹងផ្អែក​លើ​អ្វី​ដែល​គ្រូពេទ្យ​ប្រាប់​ពី​ស្ថានភាព​ជំងឺ​របស់​លោក ថា​តើ​លោក​នឹង​មាន​សុវត្ថិភាព​ដែរ​ឬទេ ហើយ​មនុស្ស​ជុំវិញ​លោក​អាច​មាន​សុ​វ​តិ្ថ​ភាព​ឬទេ​។ យើង​បារម្ភ​ពី​បុគ្គលិក​របស់​យើង​នៅ​ទី​នេះ​។ យើង​មាន​បុគ្គលិក​ប្រហែល ៦៥​នាក់ ដែល​ធ្វើការ​លើ​រឿង​ទាំងនេះ​។ ដូច្នេះ​វា​នឹង​ពឹងផ្អែក​លើ​អ្វី​ដែល​ភស្តុ​តាង​វេជ្ជសាស្ត្រ​និង​ដំបូន្មាន ដែល​យើង​ទទួល​បាន​ពី​គ្រូពេទ្យ​»។​

Poll: Biden bolsters lead over Trump in Michigan after first debate

លោក​ក៏​បាន​បន្ថែម​ថា​៖ «​យើង​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត ជាមួយនឹង​ផែនការ​លើក​ទី​២ នៅ Nashville ហើយ​យើង​នឹង​ធ្វើការ​សម្រេចចិត្ត និង​ចំណាយពេល​បន្ទាប់​ពី [​ការ​ជជែក​ដេញ​ដោល​គ្នា​របស់​អនុ​ប្រធានាធិបតី​] នៅ​រាត្រី​នេះ​ថា តើ​យើង​នឹង​ធ្វើ​អ្វី​សម្រាប់​ការ​សម្រេច​បន្ទាប់ នៅ​ពេល​យើង​ទទួល​បាន​ដំបូន្មាន​ពី​គ្រូពេទ្យ​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កិច្ច​ពិភាក្សា​ប្រធានាធិបតី​លើក​ទី​២ មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ទេ ប្រសិន​បើ​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ នៅ​តែ​មាន​ផ្ទុកមេរោគ​នេះ​។ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​អនុសាសន៍​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ edition

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ