ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិលមកពីថៃ! ពលករអាចប្រឈមទំាងថវិកាផ្គត់ផ្កង់ជីវភាពនិងសុខភាព

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្មែរនៅតែបន្តធ្វើដំណើរចេញពីប្រទេសថៃចូលប្រទេសខ្លួនជាបន្តបន្ទាប់ នៅខណៈដែលប្រទេសថៃកំពុងប្រឈមបញ្ហាជំងឺកូវីដ១៩នោះ។ បើតាមពលករការបន្តស្នាក់នៅក្នុងប្រទេសថៃក៍ពិបាកខាងជីវភាពដោយសារមិនអាចចេញទៅប្រកបការងារលក់កម្លំាងបាន ហើយការត្រឡប់ចូលមកកម្ពុជា ក៍នាំឲ្យមានផលលំបាកក្នុងជីវភាពដែរ។ លំបាកពេលចូលមកប្រទេសវិញ ត្រូវធ្វើចត្តាឡីស័ក្ករបស់រយៈ១៤ថ្ងៃ ហើយត្រូវស្វែងរកការងារធ្វើ…

រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្មែរនៅតែបន្តធ្វើដំណើរចេញពីប្រទេសថៃចូលប្រទេសខ្លួនជាបន្តបន្ទាប់ នៅខណៈដែលប្រទេសថៃកំពុងប្រឈមបញ្ហាជំងឺកូវីដ១៩នោះ។ បើតាមពលករការបន្តស្នាក់នៅក្នុងប្រទេសថៃក៍ពិបាកខាងជីវភាពដោយសារមិនអាចចេញទៅប្រកបការងារលក់កម្លំាងបាន ហើយការត្រឡប់ចូលមកកម្ពុជា ក៍នាំឲ្យមានផលលំបាកក្នុងជីវភាពដែរ។ លំបាកពេលចូលមកប្រទេសវិញ ត្រូវធ្វើចត្តាឡីស័ក្ករបស់រយៈ១៤ថ្ងៃ ហើយត្រូវស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារជំនួសការមិនបាននៅធ្វើការរកប្រាក់ចំណូលក្នុងប្រទេសថៃនោះ។

បើតាមការផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ពលករដែលបានចូលមកដល់កម្ពុជា បានត្អូញត្អែរថានៅពេលមិនអាចរកប្រាក់ចំណូលបានបែបនេះ ពួកគាត់មានការលំបាកជាខ្លំាងនៅក្នុងជីវភាព។ គ្មានប្រាក់ចំណូលបានកង្ករផលលំបាកដល់ពួកគាត់ ដោយសារជារៀងរាល់ខែខ្លួនត្រូវការប្រាក់ដើម្បីសងបំណុលទៅធនាគារជាប្រចំា ខែ​ក្រៅពីតម្រូវការជីវភាពប្រចំាថ្ងៃនោះ។ ជាការកត់សម្គាល់ការធ្វើចំណាកស្រុករបស់ពលរដ្ឋទៅរកការងារធ្វើនៅជិតខាងពួកគាត់អះអាងថា នៅក្នុងស្រុកពិបាករកប្រាក់ចំណូល ពេលខ្លះមានការងារធ្វើ តែកម្រៃពលកម្មទាបជាងនៅប្រទេសគេ។ ពលករចំណាយស្រុកជាច្រើន ឲ្យដឹងថា បានជំពាក់បំណុលគេ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានរាយការណ៍បន្តបន្ទាប់ពីស្ថានភាពពលរដ្ឋចូលពីប្រទេសថៃមកកម្ពុជាតាមច្រកព្រំដែននានា។ បើតាមសមត្ថកិច្ច កាលពីថ្ងៃទី៥មករា មាន ពលរដ្ឋវិលចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យចំនួន ៧៥នាក់។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បានចុះល្បាតក្នុងភូមិសាស្រ្ត ពិនិត្យឃើញពលករខ្មែរ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន ០៤នាក់ ស្រី ០២នាក់។និងបានបញ្ជូនទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល។

ក្រៅពីករណីផ្ទុះជំងឺក្នុងសហគមន៍នាខេត្តសាមុតសាខន ស្ថានទូតកម្ពុជាប្រចំានៅប្រទេសថៃ បានឲ្យដឹងថា ប្រទេសថៃដែលជាកន្លែងពលករខ្មែរជាច្រើនលក់កម្លំាងពលកម្មនោះ បានដាក់ប្រទេសរបស់គេក្នុងគ្រាអាសន្នបន្តទៀតចាប់ពីថ្ងៃទី១៦ខែមករាដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩ រលកថ្មី។ ស្ថានទូតបានអំពាវនាវដល់ពលរដ្ឋខ្មែរកំពុងរស់នៅនិងធ្វើ​ការនៅក្នុងប្រទេសជិតខាង មូយនេះ ចូលរួមសហការនិងអនុវត្តវិធានការនានារបស់រដ្ឋាភិបាលប្រទេស​ថៃឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ ព្រមទំាងត្រូវថែរក្សាសុខភាពអនាម័យផងដែរ។

នៅតាមច្រកព្រំដែននានាជាមួយប្រទេសថៃ អាជ្ញាធរបានរៀបចំទទួលស្វាគមន៍ពលករ និងបានត្រៀមកន្លែងធ្វើចកត្តាឡីស័ក ហើយធ្វើចត្តាឡីស័កជាបន្ទុរបស់អាជ្ញាធរ ដែលពលករមិនមានការចំណាយអ្វីទំាងអស់ រួមទំាងអាហារផង។ បន្ថែមពីនេះរដ្ឋបានផ្តល់ប្រាក់ឧបត្ថម្ភមួយថ្ងៃដល់គ្រួសារពលរដ្ឋធ្វើចត្តាឡីស័ក២ម៉ឺនរៀល នៅក្នុងកំលុងពេលធ្វើចត្តាឡីស័កទៀតផង។ ប៉ុន្តែទោះយ៉ាងណាការដែលគ្មាន​ថវិកាផ្គត់ផ្គង់គ្រួសារ និងប្រាក់សងបំណុលធនគារជាបញ្ហាធំមួយបរស់ពលករដែល​កំពុង​​ធ្វើចក្តាឡីស័ក។

ពលរដ្ឋដែលចូលពីប្រទេសថៃមកកម្ពុជាត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្តបន្ទាប់ ប្រការនេះ ការធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ជារឿងសំខាន់ដើម្បីទប់​ស្កាត់ការនាំជំងឺ​ចូលប្រទេស។ មានការសន្និដ្ឋានថាពលរដ្ឋដែលចូលពីប្រទេសថៃ​មកកម្ពុជាអាចប្រឈម​នឹងបញ្ហាសុខភាព និងបញ្ហាការាងារ រកប្រាក់ចំណូលដោះស្រាយ​ជីវភាពប្រចំាថ្ងៃរបស់ខ្លួន។

ស្រជាមួយគ្នានេះ លោក​ហៃ ហ៊ុនឡេង ​ប្រធាន​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ នៃ​ក្រសួង​ការងារ ​ត្រូវបាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដកស្រង់សម្តីថា​  ទីភ្នាក់ងារជាតិមុខរបររបស់រដ្ឋនេះ បានកំពុង​ដាក់​ចេញ​នូវ​យន្តការ​ថ្មី​ ដើម្បី​ផ្សព្វផ្សាយ ​នឹង​ផ្តល់​ឱកាស​ការងារ​ប្រមាណ ​២​ម៉ឺន​កន្លែង​សម្រាប់​ពលករ​ខ្មែរ​ ដែលចូលមកពីប្រទេសថៃ ក្រោយ​ពី​ពួកគេ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ ទៅ​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល ហើយនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ