ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​សំណល់​វេជ្ជសាស្ត្រ​ពី​​កូ​វី​ដចំនួន​​១,៤៨០​​តោន​នៅ​ពាស​ពេញ​​ទន្លេ​​​​នៅ​ឥណ្ឌូ​នេ​ស៊ី

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ការ​គំរាមកំហែង​ទ្វេ​ដង​សម្រាប់​អ្នក​ដែល​ពឹងផ្អែក​លើ​ដង​ទន្លេ​ប្រវែង ១៣៨​គីឡូ​ម៉ែត្រ ដើម្បី​ងូតទឹក​ និង​បោក​សម្លៀក​បំពាក់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​កើតឡើង​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ព្យាយាម​ទប់ស្កាត់​ជំងឺ​​កូ​វី​ដ​១៩ ដែល​ឥឡូវនេះ​មាន​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ខ្ពស់​បំផុត​​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​កាលពី​ស​ប្តា​ហ៍​មុន​រក​ឃើញ​ករណី​ថ្មី​ស្ទើរតែ ៣,០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។…

ឥណ្ឌូ​នេ​ស៊ី ៖ ការ​គំរាមកំហែង​ទ្វេ​ដង​សម្រាប់​អ្នក​ដែល​ពឹងផ្អែក​លើ​ដង​ទន្លេ​ប្រវែង ១៣៨​គីឡូ​ម៉ែត្រ ដើម្បី​ងូតទឹក​ និង​បោក​សម្លៀក​បំពាក់​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​កើតឡើង​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ព្យាយាម​ទប់ស្កាត់​ជំងឺ​​កូ​វី​ដ​១៩ ដែល​ឥឡូវនេះ​មាន​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ខ្ពស់​បំផុត​​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​កាលពី​ស​ប្តា​ហ៍​មុន​រក​ឃើញ​ករណី​ថ្មី​ស្ទើរតែ ៣,០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

នៅ​ពេល​វីរុស​បាន​រីក​រាលដាល កាក​សំណល់​វេជ្ជសាស្ត្រ​ក៏​បាន​នៅ​ចាក់​ពេញ​ក្នុង​ទីលាន​ចោល​សម្រាម Cipeucang នៅ Tangerang ដែល​ជា​ផ្នែក​មួយ​នៃ​ទីប្រជុំជន​ដ៏​ធំ​នៃ​រដ្ឋធានី​ចា​ការ​តា​។

នៅ​ខែឧសភា ជញ្ជាំង​របស់​កន្លែង​ចាក់សំរាម​បាន​ដួល​រលំ ហើយ​ក៏​ហូរ​សម្រាម​រាប់​តោន​ទៅ​កាន់​ទឹកទន្លេ Cisadane​។

ដូច​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ឥណ្ឌូ​នេ​ស៊ី​ បានឃើញ​រោគរាតត្បាត​នាំ​មក​នូវ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​កាក​សំណល់​វេជ្ជសាស្ត្រ ដែល​ជា​បញ្ហា​មួយ​ដែល​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយ​បារម្ភ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ចាប់តាំងពី​កន្លែង​ចាក់សំរាម​បាន​ដួល​រលំ លោក Ade Yunus ដែល​ជា​ស្ថាបនិក​នៃ​អង្គការ Cisadane River Rubbish Bank បាន​និង​កំពុងធ្វើការ​សម្អាត​ផ្លូវទឹក​។

ក្រសួងសុខាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​ទទួលស្គាល់​បញ្ហា​នេះ ដោយ​និយាយ​ថា កាក​សំណល់​វេជ្ជ​សាស្ត្រ​សល់​ពី​កូ​វី​ដ ចំនួន ១,៤៨០​តោន ត្រូវ​បាន​ផលិត​នៅ​ទូ​ទាំង​ប្រទេស​ចាប់ពី​ខែមីនា​ដល់​ខែ​មិថុនា ហើយ​បាន​សារភាព​ថា ប្រទេស​នេះ​ខ្វះ​កន្លែង​ព្យាបាល ប៉ុន្តែ​កំពុងធ្វើការ​រក​ដំណោះ​ស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង