ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ធ្វើស្រែ​មិន​ប្រើ​ថ្នាំ​គីមី​ពុល ហើយ​ធ្វើ​របង​ដើម្បី​ការពារ​សត្វ​មក​ស៊ី​ស្រូវ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទុយ​ពី​ប្រជា​កសិករ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ខេត្តព្រៃវែង ដែល​នាំ​គ្នា​បង្កបង្កើន​ផល​ស្រូវ ដោយ​ការ​ប្រើប្រាស់​ជីគីមី ប្រជា​កសិករ​រស់នៅ​ភូមិ​ពោន ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​នាំ​គ្នា​ធ្វើស្រែ​ប្រាំង…

ខេត្តព្រៃវែង ៖ ផ្ទុយ​ពី​ប្រជា​កសិករ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ខេត្តព្រៃវែង ដែល​នាំ​គ្នា​បង្កបង្កើន​ផល​ស្រូវ ដោយ​ការ​ប្រើប្រាស់​ជីគីមី ប្រជា​កសិករ​រស់នៅ​ភូមិ​ពោន ឃុំ​ច្រេស ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​នាំ​គ្នា​ធ្វើស្រែ​ប្រាំង ដោយ​មិន​ប្រើ​ថ្នាំ​គីមី សម្រាប់​បាញ់​ទៅ​លើ​ដំណាំ​ស្រូវ ដោយ​បាន​ប្រើប្រាស់​វិធានការ​សំខាន់ គឺ​ធ្វើ​របង​ដើម្បី​ការពារ​សត្វ ជ្រូក គោ ក្របី កុំ​ឲ្យ​មក​ស៊ី​ស្រូវ ចាប់តាំងពី​សាបព្រោះ  រហូត​ប្រមូល​ផល ព្រមទាំង​ការ​ធ្វើ​ស្រូវប្រាំង​ពឹងផ្អែក​លើ​ទឹក​អណ្តូង​គ្មាន​ប្រឡាយ​ទឹក​ទេ​។

កសិករ​ទាំងនោះ​បាន​លើក​ឡើង​ថា ការ​បាញ់ថ្នាំ​គីមី​ដែល​មាន​សារធាតុពុល សម្លាប់សត្វ​ល្អិត​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង លើស​ពី​នេះ​បើ​យើង​ប្រហែស បាញ់ថ្នាំ​មិន​បានការ​ពារ ពាក់​ម៉ាស់ ស្រោមដៃ ឬ​បាញ់ថ្នាំ​បញ្ច្រាស​ខ្យល់ នោះ​ថ្នាំ​នឹង​បំពុល​យើង​មុន​បំពុល​សត្វ​ចង្រៃ​ទៅ​ទៀត  ម្លោះ​ហើយ​ពួក​គាត់​សុច​ចិត្ត​ទុក​ឲ្យ​សត្វ​ស៊ី​ខ្លះទៅ​។ ដោយឡែក​វិធានការ​ធ្វើ​របង​ការពារ​សត្វ ជ្រូក គោ ក្របី គឺ​មាន​សារៈសំខាន់ ដោយសារ ទី​១-​សត្វ​អាច​មក​ស៊ី​២៤​ម៉ោង​បើ​យើង​មិន​ធ្វើ​របង ទី​២-​នៅ​យើង​ពេល​ដេញ​សត្វ ឬ​វាយ​សត្វ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​អ្នក​ភូមិ​ដូច​គ្នា ដែល​ជា​ម្ចាស់​សត្វ ព្រោះ​យើង​ធ្វើស្រែ​ចង់បាន​ស្រូវ គេ​ចិញ្ចឹមសត្វ​ក៏​គេ​ចង់បាន​ប្រយោជន៍​ពី​សត្វ​នោះ​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ បើ​យោង​តាម​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ព្រៃវែង បាន​មាន​ប្រសាសន៍​ថា ស្រូវប្រាំង​ឆ្នាំ​នេះ​ទូ​ទាំង​ខេត្ត​ធ្វើ​បាន​លើស​ផែនការ គឺ​រហូត​ដល់​១៤០% ដោយ​ផែនការ​ត្រឹម ៦​ម៉ឺន​ហិ​កតា​។ តែ​នៅ​ព្រៃវែង បាន​រហូត​ដល់​ជាង​៧​ម៉ឺន​ហិ​កតា ដោយសារ​កសិករ​យល់​ដឹង​ច្រើន​សុខចិត្ត​ធ្វើស្រែ ជា​ជាង​ចំណាកស្រុក​ធ្វើ​កម្មករ​នៅ​ខាងក្រៅ​៕