ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករថ្ងូរដូចព្រាប៖ ថ្លៃម៉ាស៊ីនច្រូតស្រូវឡើងថ្លៃបន្ថែមលើរឿងកូវីដ១៩

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តម្លៃជួលម៉ាស៊ីនច្រូតស្រូវបានឡើងថ្លៃពី២០ទៅ៣០ម៉ឺនរៀលជាមធ្យមក្នុងមួយហិកតា ទៅតាមកន្លែង តាមខេត្តផ្សេងៗគ្នា ដែលធ្វើឲ្យកសិករ ដែលកំពុងប្រមូលផលស្រូវ ជួបការលំបាក។ ការឡើងថ្លៃម៉ាស៊ីនច្រូតស្រូវបានបង្កជាការលំបាកដល់ជីវភាពរស់នៅរបស់ប្រជាកសិករ។ កសិករខ្លះបាត់បង់ចំណូល…

រាជធានីភ្នំពេញ ៖ តម្លៃជួលម៉ាស៊ីនច្រូតស្រូវបានឡើងថ្លៃពី២០ទៅ៣០ម៉ឺនរៀលជាមធ្យមក្នុងមួយហិកតា ទៅតាមកន្លែង តាមខេត្តផ្សេងៗគ្នា ដែលធ្វើឲ្យកសិករ ដែលកំពុងប្រមូលផលស្រូវ ជួបការលំបាក។ ការឡើងថ្លៃម៉ាស៊ីនច្រូតស្រូវបានបង្កជាការលំបាកដល់ជីវភាពរស់នៅរបស់ប្រជាកសិករ។ កសិករខ្លះបាត់បង់ចំណូល ប្រចំាគ្រួសារដោយសារពីបញ្ហាកូវីដ១៩ ដូចជា កូនចៅបានបាត់បង់ការងារដោយសារកូវីដ១៩ ហើយទំនិញលើទីផ្សារបានថ្លៃបន្តបន្ទាប់នោះ។

កសិករនៅខេត្តបាត់ដំបង អ្នកស្រី សម្ភស្សបាននិយាថា ថ្លៃម៉ាស៊ីនច្រូតស្រូវនៅស្រុកសង្កែ បានឡើងថ្លៃពី២៥ម៉ឺនរៀលទៅ៥០ម៉ឺនរៀលក្នុងមួយហិកតា។ អ្នកស្រី បាននិយាយថាការឡើងថ្លៃម៉ាស៊ីច្រូតនេះ ធ្វើឲ្យកសិករនៅមូលដ្ឋានរបស់អ្នកស្រីកាន់តែប្រឈមនៅក្នុងជីវភាព រស់នៅ ដោយសារនៅទីនោះកសិករបានរងគ្រោះដោយទឹកជំនន់ នាពេលកន្លងមក ធ្វើឲ្យទិន្នផលស្រូវធ្លាក់ចុះ ហើយមកត្រូវជួលម៉ាស៊ីនច្រូតក្នុងតម្លៃខ្ពស់ទៀត។

បើតាមកសិករខាងលើឲ្យដឹងថាទិន្នផលស្រូវដែលកសិករធ្លាប់ទទួលបាន៤តោនក្នុងមួយហិកតា ទឹកជំនន់បានបំផ្លាញស្រូវឲ្យនៅសល់ទិន្នផលត្រឹមតែ​២តោនប៉ុណ្ណោះក្នុងមួយហិកតា នៅពេលនេះ។

«កសិករជួបការលំបាកខ្លំាងណាស់ពេលនេះ។ ជំងឺកូវីដ១៩ផង ទឹកជំនន់ផង។ ទំនិញគ្រប់យ៉ាងបានឡើងថ្លៃ ហើយទិន្នផលស្រូវធ្លាក់ថ្លៃ។សូម្បីតែម៉ាស៊ីនច្រូតស្រូវឡើងថ្លៃមួយជាពីរទៀ​ត» ។ អ្នកស្រីសម្ភស្សបញ្ជាក់។

ចំណែកកសិករនៅខេត្តតាកែវ លោក សាត ធី  បាននិយាយថានៅទីនោះថ្លៃម៉ាស៊ីនច្រូតស្រូវ បានឡើងពី២០ម៉ឺនរៀលទៅ៣៥ម៉ឺនរៀលក្នុងមួយហិកតា។ កសិករខាងលើបាននិយាយាថា ការឡើងថ្លៃជារឿងមួយ ប៉ុន្តែរឿងសំខាន់ គឺ រកម៉ាស៊ីនច្រូតស្រូវ ជួលមិនបានទៀតដោយសារម៉ាស៊ីនមានតិច ហើយស្រូវឲ្យផលស្របពេលគ្នា។

លោកធី អះអាងថា បើការច្រូតកាត់ ប្រមូលផលមិនទាន់ពេលវេលាទេនោះ ស្រូវរបស់កសិករនឹងខូចខាត នៅពេលមានភ្លៀងធ្លាក់មកច្រើនទៀតនោះ។

កាលដើមឡើយកសិករខ្មែរច្រូត ស្ទូងដោយកម្លំាងមនុស្ស។ កសិករតែងតែប្រវាស់ដៃគ្នាច្រូតកាត់ ធ្វើការចំណាយលើការដាំដុះចំណាមដើមទុនតិច ប៉ុន្តែពេលនេះកសិករដាំដុះដោយប្រើម៉ាស៊ីនភាគច្រើន។ ការប្រើប្រាស់កម្លំាងមនុស្សនិងសត្វ បានកាត់បន្ថយ នៅសល់តិចតូចប៉ណ្ណោះ។

កសិករបានត្អូញត្អែរថា នៅក្នុងពេលកូវីដ១៩នេះ ពួកគាត់ជួបការលំបាកជាខ្លំាង ការដាំដុះ ត្រូវចំណាយទុនច្រើន ដូចជាពេលច្រូតកាត់នេះជាដើម ។ ចំណែកកសិកផល ទទួលបានលក់មិនសូវបានថ្លៃ ឬឯទំនិញ ត្រីសាច់ ដែលត្រូវហូបនិងប្រើប្រាស់ប្រចំាថ្ងៃ បានឡើងថ្លៃជាបន្តបន្ទាប់។ កសិករលើកឡើងថាមានកូនចៅរបស់ពួកគាត់មួយចំនួន ដែលបានចេញមករកចំណូលនៅភ្នំពេញ បានបាត់បង់ការងារធ្វើបណ្តើរៗហើយនៅពេលនេះ ដោយសារជំងឺកូវីដ១៩។ បើតាមកសិករសូម្បីតែពូជស្រូវ ក៍ឡើងថ្លៃដែលនៅពេលនេះ។ ឡើងពី៤០ម៉ឺនទៅ៥០ម៉ឺនរៀលក្នុងមួយការ៉ុង៤០គីឡូក្រាមនោះ។

 ថ្មីៗមានស្ថាប័នមួយ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអំពាវនាវដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត ដែលកំពុងឈរជើងនៅតាមតំបន់ ដែលកំពុងប្រមូលផលស្រូវសែនក្រអូប និងស្រូវម្លិះ មេត្តាចាត់ចែងកម្លាំងចុះជួយច្រូតកាត់ស្រូវ របស់ប្រជាកសិករជាបន្ទាន់ និងតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជួយសម្រាលទុក្ខលំបាក ក៏ដូចជាជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃស្រូវរបស់បងប្អូនប្រជាកសិករ ដែលអាចកើតឡើងដោយប្រការណាមួយ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៍បានធ្វើការអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ កុំដំឡើងថ្លៃឈ្នួល និងសូមរក្សាថ្លៃឈ្នួលដដែល ផងដែរ។ការអំពាវនាវនោះហាក់គ្មានប្រសិទ្ធភាពឡើយ តាមកកសិករនៅតំបន់នានា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ