ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​ថ្មី​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​​អា​មេ​រិ​ក ខណៈ​​រដូវរងារ​មក​ដល់

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា គិត​ត្រឹមតែ​ថ្ងៃ​សៅរ៍​មួយ​គត់ រដ្ឋ​ចំនួន​៤ ដែល​រួម​មាន រដ្ឋ Kentucky…

អា​មេ​រិ​ក ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា គិត​ត្រឹមតែ​ថ្ងៃ​សៅរ៍​មួយ​គត់ រដ្ឋ​ចំនួន​៤ ដែល​រួម​មាន រដ្ឋ Kentucky រដ្ឋ Minnesota រដ្ឋ Montana និង រដ្ឋ Wisconsin បានឃើញ​ការ​​កើនឡើង​នូវ​ករណី​ថ្មី​ជិត ៤៩,០០០​នាក់ ត្រូវ​បាន​រាយការណ៍​ថា មានការ​ឆ្លង​ថ្មី​នៅ​ទូ​ទាំង​ប្រទេស ដែល​ជា​ចំនួន​ខ្ពស់​បំផុត​សម្រាប់​ថ្ងៃ​សៅរ៍ ក្នុង​រយៈពេល​៧​ស​ប្តា​ហ៍​។ នេះ​បើ​យោង​តាម​អ្នកវិភាគ​របស់ Reuters​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋ Kansas រដ្ឋ Nebraska រដ្ឋ New Hampshire រដ្ឋ South Dakota និង រដ្ឋ Wyoming ក៏​ឃើញ​មានការ​កើនឡើង​ករណី​ឆ្លង​ថ្មី​ដែរ​ក្នុង​កំឡុង​ពេល​ស​ប្តា​ហ៍​មុន​។

Winter Weather Could Increase Spread of COVID-19 | Voice of America -  English

ញូ​វ​យ៉​ក ​គឺជា​រដ្ឋ​មួយ ក្នុង​ចំណោម​រដ្ឋ​ចំនួន​១៨ ដែល​ករណី​ឆ្លង​មិន​បាន​កើនឡើង​ខ្លាំង ក្នុង​រយៈ​ពេល​ពី​រស​ប្តា​ហ៍​កន្លង​មក​។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

ទោះ​យ៉ាងណា ​អភិបាលក្រុង​ញូ​វ​យ៉​ក លោក Bill de Blasio បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​នឹង​បិទ​អាជីវកម្ម​ដែល​មិន​ចាំបាច់ ក៏​ដូច​ជា​សាលារៀន​នៅ​សង្កាត់​ចំនួន​៩ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ពុធ​។ ការ​ចាក់សោរ​នឹង​តម្រូវ​ឱ្យ​មានការ​យល់ព្រម​ពី​អភិបាល​។

Coronavirus in the Bay Area: The key events unfolding from Feb 20 to Feb 25  - SFChronicle.com

អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ព្រមាន​ជា​យូរ​មក​ហើយ​ថា សីតុណ្ហភាព​ត្រជាក់​ដែល​ជម្រុញ​ឱ្យ​មនុស្ស​មិន​ចេញ​ត្រូវ​ខ្យល់អាកាស ជម្រុញ​ឱ្យ​មានការ​រីក​រាលដាល​នៃ​វីរុស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋ North Dakota រដ្ឋ South Dakota និង Wisconsin មាន​ករណី​ឆ្លង​កូ​វី​ដ​ថ្មី​គិត​ជា​ដង់ស៊ីតេ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​នា​ពេល​នេះ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ