ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​កូ​វី​ដ​ចំនួន​៥១០ នៅ​កូរ៉េ​ខាង​ត្បូង មាន​​ប្រភព​ពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​ ៖ ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​​របស់​កូរ៉េ​ខាងត្បូង (KCDC) បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១៦៨​ករណី កាលពី​ថ្ងៃ​សុក្រ​ដែល​ក្នុង​នោះ​មាន ១០​ករណី​ត្រូវ​បាន​នាំ​ចូល​ពី​ខាងក្រៅ​។…

កូរ៉េ​ខាងត្បូង​ ៖ ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​​របស់​កូរ៉េ​ខាងត្បូង (KCDC) បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១៦៨​ករណី កាលពី​ថ្ងៃ​សុក្រ​ដែល​ក្នុង​នោះ​មាន ១០​ករណី​ត្រូវ​បាន​នាំ​ចូល​ពី​ខាងក្រៅ​។

លោក Kwon Joon-wook អនុប្រធាន KCDC បាន​ថ្លែង​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា ចំនួន​នេះ​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​ឡើង​ដល់ ២១,០១០​ករណី​។ មាន​អ្នកជំងឺ​ចំនួន ១៥៩​នាក់​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ឬ គ្រោះថ្នាក់​នៅឡើយ​។

ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ដោយសារ​ជំងឺ​កូ​វី​ដ ក្នុង​ប្រទេស​មាន​ចំនួន ៣៣៣​នាក់​។ រហូត​មក​ដល់​ពេល​នេះ​មាន​ករណី​ដែល​ត្រូវ​បាន​បញ្ជាក់​ចំនួន ១,១៥៦​ករណី ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ព្រះ​វិហារ​សា​រ៉ាង​ជឺ​អ៊ី​ល​របស់​ក្រុង​សេ​អ៊ូ​ល ហើយ ៥១០​ករណី​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា​។

លោក Kwon បាន​បន្ថែម​ទៀត​ថា វិធានការ​រឹតត្បិត​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​ក្នុង​កម្រិត​ទី​៣ ដែល​ជា​កំរិត​កម្រិត​ជាតិ​ខ្ពស់​បំផុត ត្រូវ​តែ​ជា​ជម្រើស​ចុង​ក្រោយ ហើយ​ជម្រុញ​ឱ្យ​ពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ដូច​ជា​ជៀសវាង​ការ​ប្រមូលផ្តុំ​គ្នា​ច្រើន​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ