ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្ត ៖ «​វី​ធី​ទប់​កំហឹង​»

6 ឆ្នាំ មុន
  • ភ្នំពេញ

កូនប្រុស​និយាយ​ជាមួយ​ឪពុក ៖ កូនប្រុស ៖ អារម្មណ៍​ខ្ញុំ​ឆេវឆាវ​ណាស់ ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​មិត្តភក្តិ​ក្នុង​ថ្នាក់ ។ ប៉ា​មាន​វិធី​យ៉ាងណា​ជួយ​ប្រាប់​ឱ្យ​ខ្ញុំ​អាច​ទប់​កំហឹង​ផង​បាន​ទេ ? ប៉ា…

កូនប្រុស​និយាយ​ជាមួយ​ឪពុក ៖

កូនប្រុស ៖ អារម្មណ៍​ខ្ញុំ​ឆេវឆាវ​ណាស់ ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​មិត្តភក្តិ​ក្នុង​ថ្នាក់ ។ ប៉ា​មាន​វិធី​យ៉ាងណា​ជួយ​ប្រាប់​ឱ្យ​ខ្ញុំ​អាច​ទប់​កំហឹង​ផង​បាន​ទេ ?

ប៉ា ៖ មាន ! ពេល​ណា​កំហឹង​ផ្ទុះ​ឡើង កុំ​អាល​ហើបមាត់​, ត្រូវ​ខំ​នៅ​ស្ងៀម​រាប់​ក្នុង​ពោះ​ពី​១​ដល់​១០, បើ​មិន​ទាន់​អន់​ខឹង​ទេ ត្រូវ​រាប់​បន្ត​ដល់​៣០​ឬ​៤០​ក៏​បាន ។ បើ​កូន​ឯង​ធ្វើ​ដូច្នេះ​អារម្មណ៍​នឹង​នឹងនរ​ឡើង​វិញ​លែង​ច្រឡោត​មិន​ខាន ។

កូនប្រុស ៖ ពិត​មែនឬ​ប៉ា ?

ប៉ា ៖ ពិតមែន !

កូនប្រុស ៖ បើ​អ៊ីចឹង បន្តិចទៀត​ពេល​មើលសៀវភៅ​តាមដាន​ការ​សិក្សា​របស់ខ្ញុំ ប៉ា​កុំ​ភ្លេច​អត់ធ្មត់​រាប់​ក្នុង​ពោះ​ពី​១​ដល់​៤០​ផង​ណា ៕