ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសារទរលោកស្រី អោង សានស៊ូជីឈ្នះឆ្នោតភ្លូកទឹកភ្លូកដី

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលិខិតអបអរសារទរលោកស្រី អោង សាន ស៊ូជី…

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលិខិតអបអរសារទរលោកស្រី អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ា ដែលទើបឈ្នះការបោះឆ្នោតសកល ភ្លូកទឹកភ្លូកដីនាពេលថ្មីៗនេះ។

សម្តេចបានចាត់ទុកការឈ្នះឆ្នោតរបស់គណបក្សសម័្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ស៊ូជី ថាបានឆ្លុះបង្ហាញពីការដឹកនាំពោរពេញដោ​យសមត្ថភាពរបស់​លោកស្រី ក្នុងការដឹកនាំមីយ៉ាន់ម៉ាឆ្ពោះទៅរកភាគរីកចម្រើនដ៍ប្រសើរ​ក្នុងកិច្ចផ្សះផ្សារនិងកសាងជាតិ។

សម្តេចបានបញ្ជាក់ថា «ខ្ញុំសូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការយ៉ាង​ជិតស្និទ្ធជាមួយលោកជំទាវ ក្នុងប្រកខណ្ឌទ្វេភាគី និងតំបន់ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែង​កាន់តែច្រើនថែមទៀតសម្រាប់ប្រទេសយើងទំាងពីរ និងវិបុលភាពដ៍ធំធេងសម្រាប់សហគមន៍អាស៊ាន» ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ [អោង សានស៊ូជី] ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា “។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងនាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។ ការបរិច្ចាគម៉ាស និងសម្ភារៈវេជ្ជសាស្រ្ត មួយចំនួនទៀត ទៅប្រទេសម៉ីយ៉ាន់ម៉ានេះ ធ្វើឡើងក្រោយពីកម្ពុជាបានផ្តល់ម៉ាស និងសម្ភារៈទេព្យ ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រទេសឡាវ កាលពីពាក់កណ្តាលខែវិច្ឆិកានេះដែរ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ