ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសាទររុស្ស៊ីរកឃើញវ៉ាក់សំាងកូវីដ១៩ និងស្នើឲ្យជួយមកកម្ពុជាផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី​កម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះរុស្ស៊ីដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានលើកឡើងថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺCovid 19 នេះ…

រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី​កម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះរុស្ស៊ីដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ។ សម្ដេចបានលើកឡើងថា ការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺCovid 19 នេះ អាចជួយដល់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺដែលកំពុងធ្វើអោយមាន បញ្ហាប្រឈមជាច្រើនរួមទាំងញ្ហាសេដ្ឋកិច្ច​ សង្គមនិងការទំនាក់ទំនងរវាងប្រទេសជាច្រេីននៅក្នុងពិភពលោក។

នៅពេលទទួលជួបសវនាការ ជាមួយលោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្សីប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២៤កញ្ញានេះ សម្តេចេតជោហ៊ុន សែន បាន ស្នើសុំដល់ភាគីរុស្សី   ផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ដល់កម្ពូជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេស ផងដែរ។

ក្នុងការផ្សាយព័ត៌មានមិនមានបញ្ជាក់ថា លោក ANATOLY BOROVIK ឆ្លើយយ៉ាងមេចចំពោះសំណើកម្ពុជា សូមវ៉ាក់សំាងកូវីដ១៩នេះទេ។

​សូមបញ្ជាក់ថា ក្រៅពីរុស្ស៊ី នៅពេលនេះ មានប្រទេស ចិន អាមេរិក និង​អាល្លឺម៉ង់​បាន​កំពុង​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែរ​។ កម្ពុជាក៍រំពឹងថានឹងទទួលជំនួយវ៉ាក់សំាងនេះ ពីប្រទេសចិនផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ