ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារៀបចំឲ្យនិស្សិតជាប់គំាងដោយសារកូវីដត្រឡប់ និងទៅសិក្សានៅប្រទេសអីស្រាអ៊ែល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិបត្តិកូវីដ១៩ បានធ្វើឲ្យដំណើរត្រឡប់មកកាន់ប្រទេសវិញរបស់និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សានៅប្រទេសអីស្រាអ៊ែលមិនអាចត្រឡប់មកកាន់មាតុប្រទេសវិញ ហើយអ្នកត្រូវបន្តការសិក្សានៅប្រទេសនេះក៍មិនអាចចេញទៅបាន ។ ក្រសួងការបរទេសកម្ពុជា និងប្រទេសអីស្រាអ៊ែល បានកំពុងសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះ…

រាជធានីភ្នំពេញ ៖ វិបត្តិកូវីដ១៩ បានធ្វើឲ្យដំណើរត្រឡប់មកកាន់ប្រទេសវិញរបស់និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សានៅប្រទេសអីស្រាអ៊ែលមិនអាចត្រឡប់មកកាន់មាតុប្រទេសវិញ ហើយអ្នកត្រូវបន្តការសិក្សានៅប្រទេសនេះក៍មិនអាចចេញទៅបាន ។

ក្រសួងការបរទេសកម្ពុជា និងប្រទេសអីស្រាអ៊ែល បានកំពុងសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះ ។ បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថា នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ មាននិស្សិតកម្ពុជាចំនួន១២៨នាក់ ដែលបញ្ចប់ការសិក្សានៅប្រទេសអីស្រាអ៊ែល នឹងមកដល់តាមជើងយន្តហោះពិសេសក្រោមការសម្របសម្រួលប្រទេសទំាងពីរ ។

ជាមួយគ្នានេះ និស្សិតកម្ពុជាចំនូន ២៥០នាក់នឹងចេញទៅសិក្សានៅប្រទេសអីស្រាអ៊ែល តាមជើងយន្តហោះពិសេសនោះវិញ នៅថ្ងៃទី២៦វិឆ្ឆិកានេះ ។

អ៊ីស្រាអ៊ែល ជាប្រទេសមួយដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សាជំនាញកសិកម្មនៅក្នុងប្រទេសនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ