ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានិងUNបន្ត​មើលឃើញ​ខុសគ្នារឿងសិទ្ធិមនុស្សនិងការបញ្ចេញមតិ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ មានការឆ្លើយឆ្លងគ្នាជាថ្មី រវាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាតិស្តីពីសិទ្ធិមនុស្ស នៅកម្ពុជា និងតំណាងរដ្ឋាភិបាលកម្ពុជា ពីបញ្ហាសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ ខណៈមានការចាប់ខ្លួនពលរដ្ឋមួយចំនួន និងការបង្រ្កាបលើអ្នកធ្វើបាតុកម្ម នៅប៉ុន្មានថ្ងៃនេះ។…

រាជធានីភ្នំពេញ៖ មានការឆ្លើយឆ្លងគ្នាជាថ្មី រវាងអ្នករាយការណ៍ពិសេសអង្គការសហប្រជាតិស្តីពីសិទ្ធិមនុស្ស នៅកម្ពុជា និងតំណាងរដ្ឋាភិបាលកម្ពុជា ពីបញ្ហាសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ ខណៈមានការចាប់ខ្លួនពលរដ្ឋមួយចំនួន និងការបង្រ្កាបលើអ្នកធ្វើបាតុកម្ម នៅប៉ុន្មានថ្ងៃនេះ។

លោកស្រី ស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពី​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីម្សិលមិញ បានសម្តែងកង្វល់ពីបញ្ហានេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន។

តំណាងអង្គការសហប្រជាជាតិ បានបញ្ជាក់ថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បង្កើតស​មាគម និងការជួបជុំដោយ​សន្តិវិធីត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា។

នៅក្នុងថៃ្ងដដែលនោះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចំាអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ភ្លាមផងដែរ​។

ស្ថានបេសកកម្មកម្ពុជា បានគូសបញ្ជាក់ថា​ កម្ពុជាគោរពនិងផ្តល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី ដែលស្របច្បាប់ ហើយយល់ដឹងច្បាស់ថា ពហុយោបល់រួមទំាងទស្សនៈរិៈគន់ គឺមានសារៈសំខា់ចំពោះដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែមាត្រា៣១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានគូសបញ្ជាក់ថា ការប្រើប្រាស់សិទ្ធិ​សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងសេរីភាពរបស់អ្នកដទៃឡើយ។ ការអនុវត្តសិទ្ធិនិងសេរីភាពគឺត្រូវតែអនុលោមទៅតាមច្បាប់។

តំណាងកម្ពុជានៅលើឆាកអន្តរជាតិ បញ្ជាក់ថា ជាការកត់សម្គាល់ អ្នករាយការណ៍ពិសេសពុំធ្លាប់ដែលបានសង្កត់ធ្ងន់ឲ្យគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់មកជាមួយនូវករណីកិច្ច ការទទួលខុសត្រូវពិសេស ដែនកំណត់ចែងដោយច្បាប់។ សេចក្តីប្រកាសបានបន្តថា ការខកខានមិនបានបញ្ជាក់​ឲ្យច្បាស់ដោយចេតនា មិនត្រឹមតែបង្កឲ្យសាធារណៈជន មានការភ័ន្តច្រលំប៉ុណ្ណោះទេ គឺថែមទំាងផ្តល់កម្លំាងចិត្តឲ្យក្រុមខ្លះ ដែលត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្លានភាព​បែបនេះ សម្រាប់របៀបវារៈលាក់បាំងរបស់ពួកគេ។

ក្រសួងមហាផ្ទៃក៍បានចេញលិខិតបញ្ជាលក់ពីមូលហេតុនាំឲ្យមានការចាប់ខ្លួនពលរដ្ឋនៅប៉ុន្មានថ្ងៃនេះដែរ។ ដោយសំដៅដោយត្រង់ទៅ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មតាជាតិ ក្រសួងមហាផ្ទៃបានអះអាងថាយុវជនទំាងពីរក្រុមនេះ កំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ​និងបង្កភាពចលាចលវឹកវរនៅក្នុងសង្គម។ សកម្មភាពទាំងអស់នេះ គឺធ្វើឡើងតាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិតប័ណ្ណ រូបភាពនានា ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាត។

ការឆ្លើងឆ្លងរវាងតំណាងអង្គការសហប្រជាជាតិនិងស្ថាប័នតំណាងឲ្យកម្ពុជាពីបញ្ហាសិទ្ធិមនុស្ស​ និងសេរីភាពបញ្ចេញមតិនេះ មិនមែនជាលើកទី១មួយទេ។ ទោះកម្ពុជាថានោះជាការអនុវត្តច្បាប់ តែតំណាងអង្គការសហប្រជាជាតិបានខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្សហើយបាន ជំរុញឲ្យបញ្ជូនអ្នកដែលបានចាប់ខ្លួនទៅតុលាការ និងត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ លោកស្រី រ៉ណា ស្មីត បញ្ជាក់ថា ខ្លួនកំពុងតាមដានព្រឹត្តិការណ៍នេះ យ៉ាងដិតដល់ផងដែរ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ