​វិហារ​ដ៏​ល្បីល្បាញ​ឥណ្ឌា​នឹង​បើក​​​វិញ ទោះ​ជា​​ករណី​កូ​វី​ដ​ផ្ទុះ​ច្រើន​ក៏​​ដោយ


ឥណ្ឌា​ ៖ ​មន្ត្រី​របស់​ឥណ្ឌា បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍​ថា ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កំពូល​របស់​​ឥណ្ឌា Taj Mahal គ្រោង​នឹង​បើក​ឡើង​វិញ ៦​ខែ​បន្ទាប់​ពី​វា​ត្រូវ​បាន​បិទ​។

ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ច័ន្ទ​ បាន​យកឈ្នះ​ប្រទេស​ប្រេ​ស៊ី​ល ក្លាយជា​ប្រទេស​ដែល​មានការ​ឆ្លង​រាលដាល​ច្រើន​បំផុត​ទី​២ លើ​ពិភពលោក​ដែល​មាន​ចំនួន​ករណី​ឆ្លង​ជាង ៤.២​លាន​ករណី​នៅ​ពីក្រោយ​សហរដ្ឋអាមេរិក​។

លោក Amit Srivastava អនុប្រធាន​នាយកដ្ឋាន​ទេសចរណ៍​រដ្ឋ​ភាគ​ខាងជើង​នៃ​រដ្ឋ Uttar Pradesh បាន​ប្រាប់ AFP ថា​ ៖ «​ព្រះ​វិហារ Taj Mahal នឹង​បើក​ដំណើរការ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​»។​

លោក​បាន​បន្ថែម​ថា ភ្ញៀវ​នឹង​ត្រូវ​បាន​កំណត់​ត្រឹម ៥,០០០​នាក់​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​ធ្លាក់​ចុះ​ពី​ចំនួន​មធ្យម​ប្រចាំ​ថ្ងៃ​កាលពីមុន​កូ​វី​ដ ២០,០០០​នាក់​។

Taj Mahal to reopen even as virus rages in India - Manila Bulletin

ទីកន្លែង​អច្ឆរិយៈ​មួយ​ក្នុង​ចំណោម​អច្ឆរិយៈ​ថ្មី​ទាំង​ប្រាំពីរ​របស់​ពិភពលោក ដែល​ជា​ចេតិយ​ថ្មកែវ​នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋធានី​ញូ​វ​ដេ​លី ត្រូវ​បាន​បិទ​ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចាក់សោរ​យ៉ាង​តឹងរ៉ឹង​ការពារ​ពី​កូ​វី​ដ​របស់​ប្រទេស​ឥណ្ឌា​។

រដ្ឋ Uttar Pradesh ដែល​ជា​កន្លែង​ដែល​មាន​វិហារ Taj Mahal គឺជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​មាន​ករណី​ឆ្លង​កូ​វី​ដ​ច្រើន​ជាង ២៧០,០០០​ត្រូវ​បាន​កត់ត្រា​។

दीदार-ए-ताज 21 सितंबर से, इस तरह मिलेगी एंट्री, बदला-बदला सा होगा नजारा  Agra tajmahal to reopen from 21 september post covid 19 | Agra News

ប្រទេស​ឥណ្ឌា​បាន​ជម្រុញ​ការ​បើកទ្វារ​ម្តងទៀត ដើម្បី​ជំរុញ​សេដ្ឋកិច្ច ទោះបីជា​ការ​ឆ្លង​បាន​កើន​ឡើងជា​លំដាប់​ក៏​ដោយ​។ ចាប់តាំងពី​ខែសីហា ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​រាយការណ៍​ថា មានការ​កើនឡើង​ខ្ពស់​បំផុត​នូវ​ករណី​ឆ្លង​កូ​វី​ដ​ក្នុង​មួយ​ថ្ងៃ​ៗ លើ​ពិភពលោក​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ