ឥណ្ឌូ​នេ​ស៊ីបង្កើត​កន្លែង​ទុក​ស្បៀង ​​ធំ​ជាង​​ទឹកដី​សិង្ហ​បុរី​ដល់​ទៅ​១០​ដង


ឥណ្ឌូ​នេ​ស៊ី​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រធានាធិបតី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី លោក Joko Widodo បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កំពុង​អភិវឌ្ឍ​តំបន់​កសិកម្ម​ដ៏​ធំ​នៅ​ទូ​ទាំង​ប្រជុំ​កោះ​ដែល​មាន​ទំហំ ១០​ដង​នៃ​ទំហំ​ប្រទេស​សិង្ហ​បុរី ដើម្បី​ទប់ទល់​នឹង​ការ​ពឹងផ្អែក​លើ​អាហារ​នាំ​ចូល​។

លោក Widodo បាន​ប្រាប់​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​តាម​ទូរទស្សន៍​ថា គម្រោង​ដែល​នឹង​ពង្រីក​ផ្ទៃដី​ជិត ៨០០,០០០​ហិ​កតា កំពុង​រៀបចំ​ដី ដើម្បី​ដាំ​ដំណាំ​ដំឡូង​មី និង ពោត​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​បួន​នៅ​លើ​ពិភពលោក​។

សេចក្តី​ប្រកាស​នេះ នឹង​ធ្វើ​ឱ្យ​ក្រុម​បរិស្ថាន​មានការ​ខឹងសម្បារ ដែល​បាន​ព្រមាន​ថា គម្រោង​បែប​នេះ​ជម្រុញ​ឱ្យ​ងាយ​មាន​ភ្លើង​ឆេះ​ព្រៃ អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​។

Indonesia developing food-bank estates '10 times size of Singapore' -  France 24

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​៖ “​គម្រោង​នេះ​នឹង​ប្រមើល​មើល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ក៏​ដើម្បី​ប្រមើល​មើល​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ ក៏​ដូច​ជា​ទប់ស្កាត់​ការ​ពឹងផ្អែក​របស់​យើង​ចំពោះ​ម្ហូបអាហារ​ដែល​នាំ​ចូល​។​”

Indonesia developing food-bank estates '10 times size of Singapore' | Free  Malaysia Today

ដំណាក់កាល​ដំបូង​បាន​ចាប់ផ្តើម​រួច​ហើយ​នៅ​ភាគ​ខាងជើង​ស៊ូ​ម៉ា​ត្រា ក៏​ដូច​ជា​កណ្តាល​កាលី​ម៉ា​ន់​តាន់ នៅ​លើ​កោះ​ឥណ្ឌូ​នេ​ស៊ី​នៃ​កោះ​បូ​ណេ​ណូ​។ នៅ​ទីបំផុត​វា​អាច​ត្រូវ​បាន​ពង្រីក​ទៅ​តំបន់​ចំនួន​បី​បន្ថែម​ទៀត​នៅ​លើ​ប្រជុំ​កោះធំ​បំផុត​នៅ​លើ​ពិភពលោក គឺ​ខាងត្បូង​ស៊ូ​ម៉ា​ត្រា ប៉ា​ពួ និង ខាង​កើត​នូ​ស្កា​តេ​ហ្គា​រ៉ា​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ