ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកលក់មុខអង្គរវត្តរីករាយកន្លែងថ្មីខណៈទីតំាងចាស់កំពុងរៀបចំជាទីបដិសណ្ឋារកិច្ចភ្ញៀវទេសចរ

3 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ បន្ទាប់ពីរុះរើចេញពីកន្លែងចាស់នៅពេលនេះ ក្រុមអាជីវករកំពុងដំណើរលក់ដូរ នៅកន្លែងថ្មី ដែលអាជ្ញាធរជាតិអប្សរារៀនចំឲ្យ ខណៈកន្លែងចាស់ ដែលជាកន្លែងលក់អាហារ លក់វត្ថុអនុស្សាវរីយ៍ ត្រូវរៀបចំជាកន្លែង​បដិសណ្ឋារកិច្ចភ្ញៀវទេសចរ…

ខេត្តសៀមរាប ៖ បន្ទាប់ពីរុះរើចេញពីកន្លែងចាស់នៅពេលនេះ ក្រុមអាជីវករកំពុងដំណើរលក់ដូរ នៅកន្លែងថ្មី ដែលអាជ្ញាធរជាតិអប្សរារៀនចំឲ្យ ខណៈកន្លែងចាស់ ដែលជាកន្លែងលក់អាហារ លក់វត្ថុអនុស្សាវរីយ៍ ត្រូវរៀបចំជាកន្លែង​បដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដូចទៅនឹងប្រាសាទបន្ទាយស្រីដែរ​។

អ្នកស្រី ស៊ត់ អាជីវករលក់ម្ហូបអាហារ ដែលបានចាប់ផ្តើមលក់ដូរដូចធម្មតាឡើងវិញ ចាប់ពី ពាក់កណ្តាលខែកញ្ញាមក បានឲ្យដឹងថា ទីតាំងថ្មីថា នៅទីនេះមានភាពងាយស្រួលជាងមុន ទាំងការលក់ដូរ មានទឹក មានភ្លើង កន្លែងស្អាត មានអនាម័យ ទុកដាក់សម្ភារមានវត្ថិភាព និងមិនបាច់ចំណាយកម្លាំងហត់​នឿយក្នុងការរៀបចំកន្លែង។ អ្នកស្រី បានថ្លែងអរគុណដល់​អាជ្ញាធរជាតិអប្សរាដែលបានរៀបចំពីកន្លែងមិនស្អាត មកកន្លែងដែលមានអនាម័យ បរិស្ថានល្អ។

អ្នកលក់ដូររូបនេះ ថា ពេលចប់ជំងឺកូវីដ១៩ នឹងមានភ្ញៀវមកលេងច្រើននិងការលក់ដូរបានដាច់ស្រួល។ ចំណែក អ្នកស្រី គីម សុខរីន ជាអាជីវករលក់ដូរសម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ជិត២០ឆ្នាំមកហើយ បាននិយាយថា គាត់បានមកលក់កន្លែងថ្មីនៅអំឡុងខែកញ្ញាដែរ។

“តូបថ្មីតូចជាងមុនបន្តិចមែន តែគ្មានដីហុយ មិនធ្វើឱ្យប្រឡាក់សម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ដូចកន្លែងចាស់ ងាយស្រួលក្នុងការលក់ដូរ មានអនាម័យ ការទុកដាក់អីវ៉ាន់ក៏ស្រួល មានសុវត្ថិភាព មានសន្តិសុខ ទឹកភ្លើង”។ អ្នកស្រី គីម សុខរីន និយាយដោយពេញចិត្ត។

ស្របពេលដែលអាជីវករបានចាកចេញពីទីតំាងចាស់អស់ហើយ អាជ្ញាធរបានកំពុងរៀបចំពីផែនការក្នុងការកសាងកន្លែងបដិសណ្ឋារកិច្ច។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររៀបចំទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត បានប្រជុំពិភាក្សាលើការរៀបចំកន្លែងអគារផ្តល់ព័ត៌មាន​ និងបកស្រាយវប្បធម៌​ ព្រមទាំងបានចុះទៅពិនិត្យមើលទីតាំងអគារ និងសិក្សាទៅលើខ្លឹមសារ​ និងការរចនារៀបចំយ៉ាងណាឱ្យមានភាពទាក់ទាញ​ និងអាចផ្តល់នូវការយល់ដឹងទូលំទូលាយអំពីអង្គរជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ​។

លោកស្រី ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានបទពិសោធន៍រៀបចំទីលានបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយស្រី បានគូសបញ្ជាក់ថា ទីលានបដិសណ្ឋារកិច្ចនៅតាមប្រាសាទមួយៗ គឺសំខាន់ណាស់។

លោកស្រីបន្តថា ការរៀបចំនៅអង្គរវត្តកាន់តែពិសេស ព្រោះជាមុខមាត់របស់ប្រទេសជាតិ ក៏ដូចជាតំណាងឱ្យបេតិកភណ្ឌជាតិទាំងមូល។ «បំណងសំខាន់នៃការរៀបចំទីលាននេះ គឺដើម្បីបញ្ជៀសការកកស្ទះរបស់ទេសចរ និងធ្វើឱ្យទេសចរមានអារម្មណ៍សប្បាយរីករាយពេលមកទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្រ្ត អារ្យធម៌ និងវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល»នេះការលើកឡើងរបស់លោកស្រី ចៅ ស៊ុនកិរិយា ៕